ព័ត៌មានអន្តរជាតិ

វិធីកែប្រែស្បែកស្រអាប់ ជាស្រស់ថ្លា ដោយសារវិធីងាយៗ

AFP

១- កុំប្រើប្រាស់ផលិតផលថែទាំស្បែកច្រើនពេកៈ ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំ ប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វីដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផល ថែទាំស្បែកក្នុងបរិមាណមួយសមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង ។ ម្យ៉ាងទៀតអ្នកអាចប្រើផលិតផលច្រើនប្រភេទលាបលើស្បែក ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តដែរថា អ្នកធ្វើការដុសខាត់ស្បែកដោយប្រើច្រាស់ទន់ ដើម្បីកុំឲ្យកោសិកាចាស់ៗប្រមូលផ្តុំគ្នា អាចធ្វើឲ្យស្ទះរន្ធរោមហើយ អ្នកគួរតែប្រើក្រែមសំណើមដល់ស្បែក ដែលមានលក្ខណៈទន់ភ្លន់។

២-យល់ដឹងពីការថែទាំស្បែក ដោយប្រើផលិតផលពីធម្មជាតិៈ
អ្នកជំនាញបានឲ្យដឹងថា ការជ្រើសរើសផលិតផលពីធម្មជាតិ ឲ្យបានត្រឹមត្រូវដើម្បីថែរក្សាស្បែក ពិតជាមានសារសំខាន់ណាស់ប៉ុន្តែមិនមែន គ្រប់ផលិតផលសុទ្ធតែល្អទាំងអស់នោះទេ ព្រោះវាអាស្រ័យលើប្រភេទស្បែក។ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរជ្រើសរើសផលិតផលដែលសមស្របនិងស្បែក។

៣- ធ្វើអារម្មណ៏ឲ្យធូរស្រាលៈ
ភាពតានតានតឹងជះឥទ្ធិពលខ្លាំង ដល់អ្នកជាពិសេស ដែលធ្វើឲ្យសុខភាពស្បែកមានបញ្ហា ។ដោយហេតុថាភាពតានតឹងជាប្រចាំ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ត្រូវធ្វើការធ្ងន់ធ្ងរជាងមុន ធ្វើឲ្យមានលេចចេញនូវស្នាមក្រហម និងមុន។ ដូច្នេះគួរជៀសវានូវបញ្ហាផ្សេងៗ ដែលធ្វើឲ្យមានអារម្មណ៏តានតឹង ដែលប៉ះពាល់ដល់ស្បែកហើយគួរតែសាកល្បងប្រើផលិតផល ដែលជួយឲ្យស្បែក មានភាពទន់ភ្លន់ល្អ។

៤-ផ្លាស់ប្តូរវវិធី ថែទាំស្បែកទៅតាមអាកាសធាតុៈ
អ្នកមិនត្រូវគិតថា ការប្រើប្រាស់ផលិតផលថែរក្សាស្បែកតែមួយប្រភេទពេញ មួយឆ្នាំជាការល្អចំពោះសុខភាពស្បែករបស់អ្នកនោះទេ។ប៉ុន្តែអ្នកត្រូវយល់ពីសភាពស្បែករបស់អ្នកឲ្យបានច្បាស់ និងសង្កេតពីភាពប្រែប្រួលរបស់ស្បែក ហើយផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលចាំបាច់ដូចជានៅរដូវរងារ ដែលធ្វើឲ្យស្បែកស្ងួតខុសពីធម្មតានោះគួរបន្ថែមសំណើមដល់ស្បែកឲ្យបានច្រើនជាងធម្មតា ហើយនៅរដូវក្តៅគួរប្រើផលិតផលដែលមានលក្ខណៈស្រាលជាងធម្មតា។

៥-អត់ធ្មត់ក្នុងការថែទាំស្បែកៈ
ផលិតផលថែរក្សាស្បែកគ្រប់ប្រភេទ ពុំអាចផ្តល់ផលឲ្យឃើញភ្លាមៗទេ យ៉ាងតិច១-២ សប្តាហ៏ទើបអាចឃើញផលជាក់ស្តែង ហើយដើម្បីទទួលបានផលកាន់តែប្រសើរនោះគួរថែទាំស្បែកដោយយកចិត្តទុកដាក់ជាប្រចាំ។ វាដូចជាការហាត់ប្រាណដូច្នេះដែរ ពេលដែលអ្នកហាត់ប្រាណ ១ ឬ ២សប្តាហ៏ដំបូងនោះសុខភាពរបស់អ្នកពុំអាចរឹងមាំទេ។ រីឯការថែទាំស្បែកក៏ដូចជានេះដែរ វាត្រូវការប្រើរយៈពេលយូរ និងភាពអត់ធ្មត់។

៦-ការពារស្បែកពីកំដៅថ្ងៃៈ
អ្នកជំនាញមួយចំនួនបានណែនាំថា គួរលាបក្រែមការពារកម្តៅថ្ងៃជារៀងរាល់
ថ្ងៃប៉ុន្តែអ្នកជំនាញមួយចំនួនទៀតបានផ្តល់យោបល់ថា គួរលាបក្រែមការពារកំដៅថ្ងៃ ប៉ុន្តែពេលណាដែលមានថ្ងៃក្តៅបានហើយ ព្រោះស្បែកមានប្រព័ន្ធការពារពីធម្មជាតិរួចមកហើយ ការលាបក្រែមការពារកម្តៅថ្ងៃច្រើនពេក ធ្វើឲ្យប្រព័ន្ធការពារពីធម្មជាតិចុះអន់ខ្សោយ និងដំណើរការមិនបានល្អ។ ដូច្នេះនៅពេលដែលមានថ្ងៃក្តៅខ្លាំងគួរលាបក្រែមការពារកម្តៅថ្ងៃ ប៉ុន្តែនៅថ្ងៃណាដែលមេឃស្រទំ ពុំមានពន្លឺថ្ងៃក្តៅខ្លាំងនោះអ្នកគួរប្តូរលាបក្រែមដែលផ្សំពីសារធាតុប្រឆាំងអុកស៊ីតកម្មវិញទើបជាការប្រសើរ ព្រោះការស្រាវជ្រាវបានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្មក៏អាចកាត់បន្ថយភាពខូចខាតនៃស្បែកដែលបណ្តាលមកពីកម្តៅព្រះអាទិត្យបានដែរ។

Most Popular

To Top