ប្រសិនបើអ្នកបានទៅដើរលេងហើយ កុំរវល់តែទៅរត់ជ្រកថ្ងៃ គេចទៅគេចមកនាំតែហត់នឿយ ខាតពេលវេលាសប្បាយ ដូច្នេះអ្នកត្រូវសប្បាយឲ្យអស់ដៃ ដោយអ្នកគួរតែចុះងូតទឹក ឬរត់លេង នៅលើវាលខ្សាច់ ឬ ថតរូបភាពស្អាតៗ ដោយពុំចាំបាច់បារម្ភពីរឿង ខូចស្បែកពី ព្រោះយើងមានវិធីត្រៀមលក្ខណៈជាស្រេចមុននឹងចេញទៅដំណើរកម្សាន្ត ដើម្បីកុំឲ្យខូចស្បែក។
១. ទុកឡែការពារកម្តៅថ្ងៃ SPF ១៥,២០,២៥ នៅមួយឡែកសិន
ពីព្រោះកម្តៅថ្ងៃមកប៉ះខ្យល់សមុទ្រ បែបនេះឃើញថា វាមិនអាចជួយការពារស្បែក របស់អ្នកបានទេ ។
ដូច្នេះប្រសិនបើអ្នកត្រូវការអ្នកការពារ ស្បែកដ៏មានប្រសឹទ្ធភាព សម្រាប់អាកាសធាតុក្តៅស្ងួតបែបនេះ ត្រូវប្រើឡេការពារកម្តៅថ្ងៃ SPF ៣០ ទើបត្រូវជាង និងល្អជាងការពារបានប្រសើរជាង ចំណែកុំេស្បែកខ្មៅ និងមហារីកស្បែកនិងមិនមកជិតអ្នកឡើយ ។
២.ដើម្បីឲ្យឡេការពារកម្តៅថ្ងៃធ្វើការបានយ៉ាងមានប្រសឹទ្ធភាព
ត្រូវលាបនៅពេលស្បែកស្ងួត ហើយទុកឲ្យសាច់ឡេជ្រាបចូលស្បែក ២០នាទី មុននឹងចេញទៅត្រូវកម្តៅថ្ងៃ។
៣. ត្រូវលាបឡេការពារកម្តៅថ្ងៃបន្ថែមទៀតរៀងរាល់២ម៉ោងម្តង។
៤. ប្រសិនបើលាបឡេការពារកម្តៅថ្ងៃរួចចុះទៅលេងទឹកសមុទ្រ
ក្រោយលេងទឹករួខកុំភ្លេចលាបឡេការពារកម្តៅថ្ងៃបន្ថែមភ្លាមៗ។
៥. ក្រោយពីការកម្សាន្តនៅក្រោមកម្តៅថ្ងៃនារដូវក្តៅនេះរួច
ប្រសិនបើអ្នកមានអារម្មណ៍ក្រហាយស្បែក ឬស្បែកឡើងក្រហម
អ្នកត្រូវប្រើបន្ទាលកន្ទុយក្រពើយកមកលាបស្រាលៗហើយទុកចោល
ដើម្បីឲ្យវាជួយកាត់បន្ថយអាការក្រហាយ និងស្នាមខ្លោចក្រហមនៅលើស្បែក។
៦.កម្តៅថ្ងៃអាចធ្វើឲ្យសក់របស់យើងងាយស្ងួតខូច
ដូច្នេះគួរតែការពារសរសៃសក់ឲ្យបានល្អ ដោយការលាប ថ្នាំបន្ទន់សក់
ប្រេងលាបសក់ដើម្បីផ្តល់សំណើមដល់សក់ មុនពេលចេញហាលក្តៅ
និងអាចជួយការពារសក់បានមួយចំណែក។
៧. ត្រៀមមួកដែលមានហាមធំមួយទុកសម្រាប់ពាក់ពេលដើរលេង ដែលត្រូវប្រឈមនឹងកម្តៅថ្ងៃយូរ
និងអាចជួយការពារសក់បានមួយជាន់ទៀត។
៨. បើខ្លាចរោមភ្នែកមិនងស្អាត គឺអ្នកមិនត្រូវលាបម៉ាស្ការ៉ាបន្ថែមឡើយ។
ប៉ុន្តែអ្នកគួរតែជ្រើសរើសម៉ាស្ការ៉ាការពារទឹកហើយត្រូវលាបតែរោមភ្នែកលើបានហើយ ដើម្បីការពារកុំឲ្យបណ្តាកពេលបែកញើសខ្លាំង។
ដោយៈហង្ស សុបញ្ញា