ព័ត៌មានអន្តរជាតិ

ជាការរកឃើញដ៏កម្រមួយ នៅគ្រោឆ្អឹងត្រីបាឡែននៅតំបន់អាកទិច

(ចក្រភពអង់គ្លេស)៖ ក្រុមអ្នកជីវសាស្រ្តខាងសត្វទឹក ជនជាតិអង់គ្លេស បាននិយាយថា គ្រោងឆ្អឹងត្រីបាឡែន ដំបូងគេបង្អស់ដែលបាន រកឃើញនៅបាតសមុទ្រនៃតំបន់អាក់ទិច និងផ្តល់ចំនេះដឹងថ្មីអំពីជីវិតរស់នៅក្នុងបាតសមុទ្រ។

នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ពួកគេបានបន្តទៀតថា នៅទូទាំងពិភពលោក មានគ្រោងឆ្អឹងត្រីបាឡែនតែ ៦ក្បាលប៉ុណ្ណោះ ត្រូវបានរក ឃើញនៅបាតសមុទ្រ។ ម្យ៉ាងវិញទៀត គ្រោងឆ្អឹងទាំងនេះត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ជិត ប្រជុំកោះ
Sandwich ភាគខាងត្បូង នៃចក្រភពអង់គ្លេស។

លោក Diva Amon នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តភពផែនដី និង មហាសមុទ្រ បាននិយាយថាៈ “សត្វដ៏ធំបំផុតរបស់ពិភពលោកនេះ ចូលចិត្តរស់នៅក្នុងបាតសមុទ្រជ្រៅ ដែលជាកន្លែងដែលអាចផ្តល់ទីជំរកយ៉ាងមានសុវិត្ថភាព ព្រមទាំងចំណីអាហារយ៉ាងសំបូរបែប។”

ដោយ៖​​ ហង្ស​ សុបញ្ញា

Most Popular

To Top