ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ចេញច្បាប់បង្កើន ចំនួនយោធាចំនួន១,៥លាននាក់

AFP

ម៉ូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខា លើក្រឹត្យមួយ ដើម្បីបង្កើនចំនួនកងកម្លាំង ប្រដាប់អាវុធរុស្ស៊ី ដល់២,៣៨៩,១៣០អង្គភាព ក្នុងនោះមានបុគ្គលិកយោធា ចំនួន១,៥លាននាក់ ។

គួរបញ្ជាក់ថា ក្រឹត្យថ្មីនេះ ត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រផ្លូវការ សម្រាប់ព័ត៌មានផ្លូវច្បាប់ នឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ ។

យោងតាមក្រឹត្យមុន ដែលចុះហត្ថលេខាដោយលោក ពូទីន នៅក្នុងខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ី មានចំនួន២,២០៩,១៣០គ្រឿង រួមទាំងបុគ្គលិកយោធាចំនួន១,៣២លាននាក់

ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានរំដោះការតាំងទីលំនៅរបស់ក្រុង Uspenovka និង Borki នៅក្នុងតំបន់ Kursk ។

ក្រសួងបានឲ្យដឹងទៀតថា កងកម្លាំង ប្រដាប់អាវុធរុស្ស៊ី ក៏បានវាយលុក  “ការវាយបករបស់សត្រូវចំនួន៥លើក” ពីទិសដៅផ្សេងៗ គ្នានៅក្នុងតំបន់ នៅក្នុងថ្ងៃតែមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top