យោងតាមគេហទំព័រ (www.michellephan.com) របស់តារាជំនាញ ផាត់មុខដល់ល្បី ក្នុងបណ្តាញទំនាក់ទំនងYoutube និងជាសហគ្រិនវ័យក្មេងម្នាក់អ្នកនាងMichelle Phanបានបង្ហាញថា នាងតែងតែឆ្លៀតពេលធ្វើដំណើរកំសាន្ត ដើម្បីសំរាក និងស្វែករកអ្វីដែលថ្មីៗ ពីកន្លែងដែលនាងធ្លាប់ទៅ ទោះបីនាងមានដំណើរ កំសាន្តជាលក្ខណៈបែបជំនួញក្តី ។ នាងបានបន្តទៀតថា គ្រប់កន្លែងកំសាន្តសុទ្ធតែមានលក្ខណៈពិសេសៗ និងមានភាពទាក់ទាញខុសប្លែកពីគ្នា ។
នាងក៏បានបញ្ជាក់ទៀតថា ការធ្វើដំណើរកំសាន្តទៅកាន់កន្លែងថ្មី មិនត្រឹមតែធ្វើឲ្យអារម្មណ៏ស្រស់ថ្លាប៉ុណ្ណោះទេ វាក៏ធ្វើឲ្យយើងមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ និងបង្រៀន យើងឲ្យដឹងច្រើនពីមជ្ឃដ្ឋានជុំវិញខ្លួន។ ជាមួយគ្នានេះដែរ អ្នកនាងMichelle Phanបាន បង្ហើបពីមូលហេតុប្រាំយ៉ាង ដែលអ្នកទាំងអស់គ្នាគួរផ្តោត ទៅលើការធ្វើដំណើរកំសាន្ត៖
១. ការគិតអ្វីថ្មីៗ
អ្នកតែងតែជួបបញ្ហាយ៉ាងច្រើន ដោះស្រាយមិនចេះ ចប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ យ៉ាងណាមិញបញ្ហាទំាងនោះនឹងបាត់ទៅវិញ នៅពេលដែលអ្នក ធ្វើដំណើរកំសាន្តទៅកន្លែងនានា។ រាល់ដំណើរកំសាន្តមិនថានៅក្នុងស្រុក និងក្រៅប្រទេសទេ វានិងបង្រៀនឲ្យអ្នកស្គាល់ពីមនុស្សក្នុងតំបន់ និងដឹងពីរឿងរ៉ាវកើតឡើងពីកន្លែងដែលអ្នកកំពុងទេសចរណ៏។ ទាំងនេះគឺជាអត្ថប្រយោជន៏ សម្រាប់ផ្លាស់ប្តូរការគិត ព្រោះគ្រប់យ៉ាងដែលនៅជុំវិញអ្នក ជាពិសេសគ្រប់បញ្ហា ដែលអ្នកកំពុងជួបប្រទះ មិនអាក្រក់ដូចអ្វី ដែលអ្នកកំពុងគិតនោះទេ។ បន្ថែមលើសពីនេះវានិងបង្រៀន ឲ្យអ្នកកាន់តែយល់ច្បាស់ ពីបំនិនជីវិត របៀបសំរបសំរួលក្នុងការរស់នៅ វប្បធម៌ អរិយធម៌ក្នុងតំបន់ នឹងផ្សេងៗទៀត។
២. ការកាត់បន្ថយស្រេ្តស
ក្រៅពីការធ្វើដំណើរកំសាន្តបែបជំនួញ គ្រប់ការធ្វើដំណើរកំសាន្តក្នុងគោលបំណងសម្រាកនាថ្ងៃបុណ្យ ថ្ងៃឈប់សម្រាក ទោះជាដំណើរកំសាន្តនាចុងសបា្តហ៏រយៈពេលខ្លីក្តីក៏ដោយ សុទ្ធតែធ្វើឲ្យអ្នកលុបបំបាត់ភាពស្រេ្តស ហើយការបន្ថែមថាមពលថ្មីៗតាមរយៈការធ្វើដមណើតកំសាន្តធ្វើឲ្យអារម្មណ៏កាន់តែស្រស់ស្រាយ ពីព្រោះវាធ្វើឲ្យអ្នកកាត់បន្ថយការបារម្ភពីការងារដែលមានជារៀងរាល់ថ្ងៃដូចជាការឆែកសារអេឡិចត្រូនិច និងការងារនៅក្នុងផ្ទះផ្សេងៗទៀត។ ជារួមការធ្វើដំណើរកំសាន្តផ្តល់ស្នាមញញឹម ជាមួយភាពសប្បាយរីករាយដល់អ្នក ដោយមិនខ្វល់ពីបញ្ហាកំពុងមានបានមួយរយៈ។
៣. បង្កើនចំណេះដឹង
ដំណើរកំសាន្តគឺជាវិធីដុះខាត់ខួរក្បាលម្យ៉ាង ដែលបានតាមរយៈការស្គាល់ ការស្វែងយល់ នឹងការមើលឃើញដោយខ្លួនផ្ទាល់។ រាល់មុខវិជ្ជានៅសាលា ដូចជាប្រវត្តិវិទ្យា និងស្ថាបត្យកម្ម នឹងកំណត់ត្រាផ្សេងៗក្នុងពិភពលោក ដែលអ្នកមិនធ្លាប់រៀនក្នុងសាលាពីមុនមក អ្នកអាចមើលឃើញ ជួបផ្ទាល់ នឹងអាចសិក្សាស្រាវជ្រាវដោយខ្លួនឯងបានតាមរយៈដំណើរកំសាន្ត។ វាច្បាស់ណាស់ ដែលដំណើរកំសាន្តអាចផ្តល់ចំណេះដឹង និងបទពិសោធន៏ថ្មីសំរាប់អភិវឌ្ឍខ្លួនអ្នក តាមរយៈភាសា និងចំណង់ចំណូលចិត្តថ្មីៗ។
៤. ជំនួយសុខភាពផ្លូវកាយ
ការធ្វើដំណើរកំសាន្តអាចហ្វឹកហាត់រាងកាយអ្នកឲ្យបត់បែនទៅតាមស្ថានភាពទីតាំង ឬទីកន្លែងដែលអ្នកឆ្ពោះទៅ។ រាល់ពេលធ្វើដំណើរកំសាន្តក្នុងទីក្រុង ដែលមានមធ្យោបាយធ្វើដំណើរសាធារណៈខ្វាត់ខ្វែង អ្នកតែងធ្វើដំណើរថ្មើរជើងពីមួយកន្លែង ទៅកន្លែងថ្មីមួយទៀត។ ចំពោះការធ្វើដំណើរកំសាន្តដូចជាការឡើងភ្នំ ការផ្តិតយករូបភាពបែបផ្សងព្រេង អាចជួបហានិភ័យនៃជំងឺបេះដូង ក៏ប៉ុន្តែវាមិនមែនជាការពិតទេ ពីព្រោះយោងតាមអត្ថបទមួយ ដែលនាងបានអានបានបញ្ជាក់ថា៖ ការមិនមានដំណើរកំសាន្តអាច នឹងប្រឈមមុខនិងជំងឺបេះដូង។ ដូច្នេះអ្នកគួរបញ្ឃប់ ការភ័យបារម្ភ ផ្ទុយទៅវិញអ្នកគួរមានដំណើរ កំសាន្តឲ្យបានច្រើន ខណៈពេលខ្លួនអ្នកនៅក្មេង នឹងមានកំលាំងបន្តដំណើរបានឆ្ងាយ។
៥. បង្កើនការទំនាក់ទំនង សង្គមកាន់តែល្អ ចំណុចនេះ កាន់តែត្រូវ ចំពោះអ្នកដែលចូលចិត្ត ធ្វើដំណើរ កំសាន្តម្នាក់ឯង ពីព្រោះអ្នកអាចយកពេល ដើម្បីសុំាខ្លួនអ្នកជាមួយមជ្ឃដ្ឋានថ្មី អ្នករួមដំណើរកំសាន្តនឹងមនុស្សក្នុងតំបន់នោះផ្ទាល់ តាមរយៈការជជែកពិភាក្សា នឹងការចែករំលែក បទពិសោធន៏កន្លងមក។ ធ្វើបែបនេះអ្នកនឹងឃើញ ភាពស្និត ស្នាលកើនឡើងរវាងអ្នក នឹងមនុស្សទាំងនោះ ។ ការធ្វើដំណើរកំសាន្តជាដំណើរមានរឿងចែករំលែក នឹងបទពិសោធន៏មិនចេះចប់ ពីខ្លួនអ្នកទៅមនុស្ស ដ៏ទៃផ្សេងទៀត តាំងពីថ្ងៃអ្នកចេញដំណើរ រហូតមកដល់ផ្ទះវិញ ជាហេតុធ្វើឲ្យអ្នកមានទំនាក់ ទំនងល្អកាន់តែច្រើន ។