ដាណឺម៉ាក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា ផែនទីថ្មីនៃភពព្រះអង្គារ បានបង្ហាញនូវរចនាសម្ព័ន្ធ ដ៏អាថ៌កំបាំងបំផុត ដែលធ្វើឲ្យក្រុមអ្នកស្រាវជ្រាវ នឹកស្មានមិនដល់ ដោយបានលាក់ខ្លួន នៅក្រោមស្រទាប់ដីល្បាប់ នៃមហាសមុទ្រ ដែលបាត់បង់រាប់ពាន់លានឆ្នាំមកហើយ ។
អ្នកស្រាវជ្រាវ ដាណឺម៉ាកបានរកឃើញលក្ខណៈពិសេសប្រហែល ២០កន្លែង ដែលរាយប៉ាយនៅជុំវិញ ប៉ូលខាងជើងរបស់ភពផែនដី ដោយមាន ដង់ស៊ីតេខ្លាំងជាងជុំវិញរបស់វា។ រចនាសម្ព័នមានរូបរាង និងទំហំខុសៗគ្នា ដោយមួយក្បាល មានរូបរាងស្រដៀង នឹងសត្វឆ្កែ ធ្វើឲ្យក្រុមអ្នកស្រាវជ្រាវ មានការងឿងឆ្ងល់ ព្រោះពួកគេមិនបានដឹងច្បាស់ថា អ្នកណាជាអ្នកបង្កើត ឬកន្លែង ដែលពួកគេបានមកពីណា ។
អ្នកស្រាវជ្រាវដោយគិតថា រចនាសម្ព័ន្ធត្រូវបានបង្កើតឡើង ដោយការវាយប្រហារពីអាចម៍ផ្កាយបុរាណ ឬបង្កើតឡើងដោយសកម្មភាពភ្នំភ្លើង ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀត ចំណុចឈានទៅដល់បាតនៃភាពមិនប្រក្រតី ក្រោមដីទាំងនេះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ TU Delft និង Utrecht របស់ប្រទេសដាណឺម៉ាកបានបង្ហាញការរកឃើញរបស់ពួកគេនៅសន្និសីទវិទ្យាសាស្ត្រ Europlanetary នៅទីក្រុងប៊ែកឡាំងសប្តាហ៍នេះ ។ ក្រុមការងារបានប្រើគម្លាតតូចៗនៅក្នុងគន្លងផ្កាយរណប ដើម្បីបង្កើតរូបភាព នៃវាលទំនាញរបស់ភពអង្គារ ឬតំបន់លំហជុំវិញភពមួយ ដែលកម្លាំងទំនាញរបស់វា។
បន្ទាប់មក ក្រុមការងារ បានរួមបញ្ចូលគ្នានូវការសង្កេតទាំងនេះ ជាមួយនឹងទិន្នន័យស្តីពីកម្រាស់ និងភាពបត់បែននៃសម្បករបស់ភពព្រះអង្គារ ក៏ដូចជាសក្ដានុពល នៃស្រទាប់របស់ភពផែនដី និងផ្នែកខាងក្នុងដ៏ជ្រៅ៕