បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់ពាន់នាក់ បានដើរតាមផ្លូវក្នុងទីក្រុងប្រ៊ូសែល កាលពីថ្ងៃចន្ទដើម្បីគាំទ្រ ដល់កម្មកររថយន្ត ដែលឈរបាត់បង់ការងារ ប្រសិនបើក្រុមហ៊ុនផលិត រថយន្តអាល្លឺម៉ង់ Audi បិទរោងចក្ររបស់ខ្លួនក្នុងរដ្ឋធានីបែលហ្ស៊ិក។
ប្រភពដដែលបានបន្តថា មាន មនុស្សប្រហែល៥,៥០០ នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង Brussels-North ហើយបានដើរឆ្ពោះទៅកាន់ សភាអឺរ៉ុបហើយ ខណៈដែលបុគ្គលិក៣,០០០ នាក់ទៀត របស់ Audi នៅក្នុងទីក្រុង ដែល ៩០ភាគរយនៃពួកគេត្រូវបានគេរំពឹងថា នឹងត្រូវបញ្ឈប់ពីការងារនៅដើមឆ្នាំក្រោយ ។
ការតវ៉ានេះបានកើតឡើង២ខែ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានប្រកាសថាតម្រូវការសម្រាប់ Q8 e-tron កម្រិតខ្ពស់របស់ខ្លួនដែលប្រមូលផ្តុំ នៅទីក្រុងប្រ៊ូសែលបានធ្លាក់ចុះយ៉ាងខ្លាំង ហើយបានព្រមានថារោងចក្រផលិតក្នុងស្រុកទទួលរងនូវថ្លៃដឹកជញ្ជូន និងផលិតកម្មខ្ពស់។
ទោះបីជាយ៉ាងណាក្តីកាលពីដើមខែកន្លងមក អ្នកនាំពាក្យរបស់ក្រុមហ៊ុន Audi លោក Peter D’Hoore ធ្លាប់បាននិយាយហើយថា រោងចក្រនេះប្រហែលជា មិនចាំបាច់បិទទេ ដោយសាររោងចក្រនេះ អាចត្រូវបានប្រើប្រាស់ ដើម្បីធ្វើគ្រឿងបន្លាស់ សម្រាប់រោងចក្រផ្សេងទៀត របស់ក្រុមហ៊ុន ។
គួរឲ្យដឹងដែរថាបុគ្គលិកជាច្រើន នៅរោងចក្រ Brussels ត្រូវបានចូលរួមនៅក្នុងការងារភាគជាច្រើន ជាការងារផលិតរថយន្តអេឡិចត្រូនិច ដែលវាត្រូវបានលើកសរសើរនិង គាំទ្រយ៉ាងខ្លាំងពីសំណាក់EU ថាជាវិស័យឈានមុខគេចំពេលមាន ការប្រកួតប្រជែងកើនឡើងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិកនោះ ៕
ប្រែសម្រួល៖ស៊ុនលី