ព័ត៌មានអន្តរជាតិ

ប្រធានក្រុមហ៊ុន Yamaha Motor ទទួលរងរបួសដៃ ដោយសារកូនស្រី របស់លោកកាប់

VN Express

ជប៉ុន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Yoshihiro Hidaka ប្រធានក្រុមហ៊ុនផលិតម៉ូតូជប៉ុន Yamaha Motor បានរងរបួសដៃ បន្ទាប់ពីលោកត្រូវកូនស្រីរបស់លោកឈ្មោះ Hana Hidaka បានប្រើកាំបិត កាប់មកលើរូបលោក នៅផ្ទះរបស់ពួកគេក្នុងប្រទេសជប៉ុន។

នេះបើយោងតាមកាសែត The Japan Times បាននិយាយថា ប៉ូលីសជប៉ុនបានចាប់ខ្លួននាង Hana ដោយសង្ស័យថា បានប៉ុនប៉ងសម្លាប់ឪពុក របស់នាងអាយុ ៦១ ឆ្នាំលោ Yoshihiro ដោយវាយកាប់នឹងកាំបិតក្នុងផ្ទះបាយនៅម៉ោងប្រហែល ៣ ទៀបភ្លឺកាលពីថ្ងៃចន្ទនៅផ្ទះរបស់ពួកគេក្នុងក្រុង Iwata ខេត្ត Shizuoka ។

នេះបើយោងតាមសារព័ត៌មាន Kyodo News បានចេះផ្សាយថា ប៉ូលីសបានទៅដល់កន្លែងកើតហេតុ ដើម្បីឆ្លើយតបទៅនឹងការហៅទូរស័ព្ទបន្ទាន់ពីនាង Hana ដោយអះអាងថា នាងត្រូវបានឪពុករបស់នាងវាយដំលើរូបនាង។

ប៉ូលីសបាននិយាយថា លោក Yoshihiro បានរងរបួសតិចតួចនៅដៃឆ្វេងរបស់លោក ដូចដែលបានរាយការណ៍ដោយគេហទំព័រព័ត៌មានជប៉ុន TokyoReporter ។

លោក Yamaha Motor បាននិយាយថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ ដោយលើកឡើងពីលក្ខណៈឯកជន និងការស៊ើបអង្កេតដែលកំពុងបន្ត។

នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបង្កើតឡើងក្នុងឆ្នាំ ១៩៥៥ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Iwata ផលិតផលិតផលម៉ូតូជាច្រើនប្រភេទ រួមទាំងម៉ូតូ នាវាផ្ទាល់ខ្លួន និងទូក ៕

Most Popular

To Top