ព័ត៌មានអន្តរជាតិ

ធ្វើយ៉ាងណា ដើម្បីឲ្យថតរូបបានស្អាត គ្រប់សន្លឹកសំរាប់ ដំណើរកំសាន្ត នាចុងឆ្នាំនេះ?

សម្លឹងមើលខាងស្តាំដៃរបស់អ្នក

ការសិក្សារបស់អាមេរិកមួយ ដែលត្រូវបានធ្វើឡើង នៅមហាវិទ្យាល័យ Wake Forest នៃរដ្ឋខារ៉ូលីណាខាងជើង បានបង្ហាញថា ផ្ទៃមុខខាងឆ្វេងរបស់យើង មានភាពទាក់ទាញជាងផ្ទៃមុខខាងស្តាំ ដោយផ្ទៃមុខផ្នែកខាងឆ្វេងនេះ អាចដាក់អារម្មណ៍ បានល្អជាង ។

ដើម្បីថតរូបឲ្យបានស្អាត អ្នកគួរក្រលេកមើលទៅខាងស្តាំ ដែលវាអាចធ្វើឲ្យផ្ទៃមុខមូលរបស់អ្នកប្រែជាតូចស្តើង ស្លីមគួរឲ្យទាក់ទាញ។

ផាត់មុខឲ្យបានត្រឹមត្រូវ

ការថតរូបឲ្យបានប្រសើរ អ្នកគួរជៀសវាងប្រើប្រាស់ ម្ស៉ៅថាត់មុខណា ដែលមានជាតិរលោងខ្លាំង និងអាចធ្វើឲ្យមានចំណាំងផ្លាតជាមួយពន្លឺ។

ទោះបីជាម្ស៉ៅផាត់មុខ របស់អ្នកអាចធ្វើឲ្យាអ្នកមានផ្ទៃមុខ ភ្លឺរលោងយ៉ាងណាក៏ដោយ តែវាមិនត្រូវជាមួយនឹងពន្លឺ របស់កាំមេរ៉ានោះទេ។

ងាកចេញពីកញ្ចក់កាំមេរ៉ា

គ្មាននរណាម្នាក់ចង់បានរូបភាពដោយខ្លួនឯងបិទផ្នែក ឬព្រិចភ្នែកនោះទេ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែងាកចេញពីកញ្ចក់កាំមេរ៉ាបន្តិច ដើម្បីកាត់បន្ថយការព្រិចភ្នែករបស់អ្នក។

បំបាត់ចង្កា២ជាន់

គ្មានអ្វីអាក្រក់ជាងថតរូបឃើញចង្ការបស់អ្នកមាន ២ផ្តត់នោះទេ ។ ហេតុដូច្នេះ ដើម្បីជៀសវាង ចង្ការ២ជាន់នៅពេលថតរូប អ្នកគួរដាក់កាំមេរ៉ាក្នុងកំពស់ត្រឹម ឬ លើភ្នែករបស់អ្នក។

មួយវិញទៀត អ្នកគួរងើយចង្កាឡើងបន្តិច ដោយអ្នកអាចអនុវត្តន៍វិធីបែបនេះនៅមុខកញ្ចក់ជាមុនសិន ដើម្បីឲ្យមើលទៅដូចធម្មជាតិ។

ឈរដូចជាអ្នកជំនាញ

ប្រសិនបើអ្នកចង់ថត រូបមួយចំហខ្លួន អ្នកគួរងាកខ្លួន៣ ភាគបួន នៅពីមុខកាំមេរ៉ា ដោយស្មារបស់អ្នកមួយចំហៀង បែរទៅរកកាំមេរ៉ា ព្រមទាំងដាក់ជើងមួយទៅមុខ ។ ការឈរបែបនេះ អាចធ្វើឲ្យររាងរបស់អ្នកស្រលូន ។ ព្យាយាមតម្រង់ខ្នងឲ្យត្រង់ ទាញស្មាទៅក្រោយបន្តិច និងផតពោះរបស់អ្នក។

ញញឹមឲ្យទាក់ទាញ

មនុស្សភាគច្រើន ផ្តោតទៅលើមាត់របស់អ្នក ពេលដែលអ្នកញញឹម។ ហេតុដូច្នេះហើយ អ្នកគួរព្យាយាម ញញឹមតាមធម្មជាតិ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top