ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ រុស្សីចាត់ទុកថា ការពិភាក្សាគ្នា អំពីប៊ូតុងក្រហម សម្រាប់នុយក្លេអ៊ែរ នោះគឺជារឿង ដែលមិនគួរមានទេ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនមានបំណង ចង់ចាប់ផ្តើមសង្គ្រាម នុយក្លេអ៊ែរទេ ហើយចាត់ទុកថាវា ជារឿងដែលមិនសមរម្យ ដែលការព្រមានរបស់ខ្លួនអំពីការកើនឡើង នៅក្នុងជម្លោះអ៊ុយក្រែន កំពុងត្រូវបានបង្ហាញថា ជាចេតនាក្នុងការ ប្រើប្រាស់អាវុធទៅវិញ។

ការភ័យខ្លាចនៃការកើនឡើងរវាងរុស្ស៊ី និងអង្គការណាតូ បាននឹងកំពុងកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដ្ឋលោកខាង លិចបានបង្កើន ការពិភាក្សាអំពីការអនុញ្ញាតឱ្យអ៊ុយក្រែន ធ្វើការវាយប្រហារមីស៊ីល ចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅដើមខែនេះ បានព្រមានថា ការអនុញ្ញាតបែបនេះ នឹងត្រូវធ្វើឡើង នៅពេលដែលលោកខាងលិច ជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងជម្លោះ ហើយនឹងត្រូវជួបជាមួយនឹង ការឆ្លើយតបសមស្របហើយ សម្ដី​របស់​លោក​ត្រូវ​បាន​អ្នក​ខ្លះ​ យក​ទៅបកប្រែជា​មាន​ន័យ​ថា ទីក្រុង​មូស្គូ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ដាក់​ពង្រាយ​ អាវុធ​នុយក្លេអ៊ែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ Sky News Arabia លោក Lavrov ត្រូវបានសួរថាតើនេះ ជាករណី ដែលអាចកើតឡើងដែរ ឬទេប៉ុន្តែ រដ្ឋមន្ត្រីរូបនេះបានឆ្លើយតបថា ខណៈពេលដែលរុស្ស៊ី ពិតជាមានអាវុធដែលនឹង មានផលវិបាកធ្ងន់ធ្ងរ សម្រាប់អ្នកកាន់របបអ៊ុយក្រែន ឬទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ប៉ុន្តែយ៉ាងណាក្តីរុស្សី មិនមានបំណងប្រើប្រាស់អាវុធ ទាំងនោះឡើយ។

លោក Lavrov បានថែមទាំងសង្កត់ធ្ងន់ថា ទីក្រុងមូស្គូក៏មិនចង់ បានការកើនឡើង នៃជម្លោះអ៊ុយក្រែន ដែលនឹងអូសទាញ លោកខាងលិច មកធ្វើជាអ្នកចូលរួមដោយផ្ទាល់នោះដែរ ប៉ុន្តែលោកបានរំលឹកឡើងវិញថា ករណីនេះនឹងជៀសមិនរួច ប្រសិនបើក្រុងគៀវត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់អាវុធរយៈចម្ងាយ ឆ្ងាយជ្រៅនៅក្នុងប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top