ព័ត៌មានអន្តរជាតិ

ជប៉ុនបណ្តេញ កាពីទែននាវាពិឃាត Suzutsuki ដែលបានបើកចូលក្នុងដែនទឹក របស់ចិន ២២គីឡូម៉ែត្រ

kyodo

បរទេស៖ ប្រភពការទូតបាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនបានប្រាប់ប្រទេសចិនថា នាវាពិឃាតរបស់កង កម្លាំងស្វ័យការពារដែនសមុទ្រ (MSDF) ដែលបានបើកចូលទៅក្នុងដែនទឹក របស់ចិនកាលពីខែកក្កដា បើទោះបីជាមានការ ព្រមានម្តងហើយម្តងទៀត ពីនាវាចិន បានធ្វើដូច្នេះ ដោយអចេតនាក៏ដោយ ក៏ប្រធានក្រុមនាវាចម្បាំងនោះ ត្រូវបានបណ្តេញសម្រាប់អ្វី ដែលត្រូវបានចាត់ទុកថា ជាកំហុសធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកសង្កេត ការណ៍ បាននិយាយថា ឧបទ្ទវហេតុ ដែលបានកើតឡើង ខណៈដែលនាវាពិឃាត Suzutsuki កំពុងតាមដាន សមយុទ្ធយោធា របស់ចិននៅលើលំហរសមុទ្រ បាននាំឱ្យមានសំណួរអំពីកម្រិត ជំនាញរបស់បុគ្គលិក MSDF ។ ប្រភពបាននិយាយថា ទីក្រុងតូក្យូក៏កំពុងពិចារណាលើវិធានការ វិន័យប្រឆាំងនឹងសមាជិក នាវិកផ្សេងទៀតផងដែរ។

ជប៉ុនបានជូនដំណឹងក្រៅផ្លូវការទៅចិន អំពីការរកឃើញរបស់ខ្លួនព្រមទាំងការបណ្តេញប្រធានក្រុមនៃនាវាពិឃាតនោះ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការតវ៉ាពីទីក្រុងប៉េកាំង។

សូមជម្រាបថា កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកក្កដា នាវា Suzutsuki បានធ្វើដំណើរប្រហែល ២០ នាទីនៅក្នុងដែនទឹក របស់ប្រទេសចិនក្នុងចម្ងាយ ២២ គីឡូម៉ែត្រ នៃឆ្នេរសមុទ្រនៃខេត្ត Zhejiang ។

នៅពេលនោះ កងកម្លាំង MSDF គឺផ្អែកទៅលើការស៊ើបអង្កេត បន្ទាប់ពីបានកត់សម្គាល់ឃើញ នាវាពិឃាតចូលទៅ ក្នុងដែនទឹករបស់ចិន ។ មន្ត្រីដែលមានឋានៈជាមេបញ្ជាការដែលមានតួនាទីជាមេក្រុមរបស់នាវា Suzutsuki បានឆ្លើយតបថា គាត់ “មិនដឹង” ថានាវាបានបើកចូលទៅក្នុង “តំបន់គ្មានដែនកំណត់ នោះទេ, នេះបើតាមប្រភព។

មន្ត្រីរូបនេះ គឺបានចូលកាន់តំណែង ជាអ្នកបញ្ជានាវា កាលពីខែឧសភាឆ្នាំនេះ ។ ប្រភពបាននិយាយថា ការស៊ើបអង្កេត ដែលបានធ្វើឡើង បន្ទាប់ពីឧប្បត្តិហេតុនេះ ក៏បានបង្ហាញ ឱ្យឃើញផងដែរថា មានកំហុសក្នុងការ បញ្ជូនព័ត៌មាន ពីសមាជិកនាវិកផ្សេងទៀត ដែលបំពេញកាតព្វកិច្ច នៅពេលដែលនាវាពិឃាត បានចូលទៅក្នុងដែនទឹក របស់ចិន៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top