ព័ត៌មានអន្តរជាតិ

ស្ត្រីមានបំផុត របស់រុស្ស៊ី ប្រកាសប្តូរឈ្មោះ បន្ទាប់មានជម្លោះ ដ៏ជូរចត់ជាមួយ ស្វាមីរបស់លោកស្រី

រុស្ស៊ី ៖ ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនលក់ទំនិញ អនឡាញ Wildberries ដ៏ធំបំផុតរបស់រុស្ស៊ី លោកស្រី Tatyana Bakalchuk បានប្រកាសថា លោកស្រីបានត្រឡប់មកប្រើ ឈ្មោះ របស់លោកស្រីវិញ បន្ទាប់ពីមានជម្លោះ ជាមួយប្តីរបស់លោកស្រី គឺលោក Vladislav Bakalchuk នាំឲ្យមានការបាញ់ប្រហារ ស្លាប់កាលពីសប្តាហ៍មុន យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។

ក្រុមហ៊ុនលក់ទំនិញអនឡាញ Wildberries ត្រូវបានបង្កើតឡើង ដោយសហករណ៍ Bakalchuks ក្នុងឆ្នាំ ២០០៤ ជាមួយនឹងលោកស្រី Tatyana ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស និងជាម្តាយដែលមានកូន ៧ នាក់ និងបម្រើការជានាយកប្រតិបត្តិ របស់ក្រុមហ៊ុននេះ។

ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា លោកស្រី Tatyana Bakalchuk មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៧.៩ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកស្រីក្លាយជាស្ត្រីមានបំផុត និងជាអ្នកមានបំផុតទី ២២ នៅប្រទេសរុស្ស៊ី ហើយលោកស្រីជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Wildberries មានភាគហ៊ុនចំនួន ៩៩ ភាគរយ។

អស់រយៈពេលជាច្រើនខែ អ្នកទាំង២ នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងជូរចត់ ក្នុងការច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Russ ដែលលោក Vladislav Bakalchuk ត្រូវបានជំទាស់យ៉ាងម៉ឺងម៉ាត់។ លោកបានអះអាងថា ប្តីប្រពន្ធរបស់លោកកំពុងគ្រប់គ្រង ក្រុមហ៊ុនខុស ។ កាលពីខែកក្កដា អ្នកទាំង ២ នាក់ បានបញ្ជាក់ថា ពួកគេបានលែងលះគ្នាហើយ។

យោងតាមស្ត្រីជំនួញ រូបនេះ កាលពីថ្ងៃពុធថា ចំណាត់ការនេះកើតឡើង បន្ទាប់ពីមានការបាញ់ប្រហារ ដ៏សាហាវមួយ បានកើតឡើង នៅជិតច្រកចូលទីស្នាក់ការកណ្តាល នៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក យក្សនៅទីក្រុង មូស្គូកាលពីសប្តាហ៍មុន បណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ។ ប្តីរបស់លោកស្រីជាម្ចាស់ក្រុមហ៊ុន ១ភាគរយបានដឹកនាំក្រុមបុរស ដែលព្យាយាមដណ្តើម យកទីស្នាក់ការ Wildberries ក្នុងការវាយឆ្មក់ក្រោមការ ចរចារអាជីវកម្ម។

លោកស្រី Tatyana ជាស្ត្រីមានជាងគេបំផុតរបស់រុស្ស៊ី បានសរសេរនៅលើ Telegram កាលពីថ្ងៃចន្ទដោយបន្ថែមថា ជម្រើសដ៏ល្អបំផុត គឺរក្សាខ្លួនអ្នកជានិច្ច ។  ចំណែកសេវាកម្មសារព័ត៌មានរបស់ Wildberries បានបញ្ជាក់ថា នីតិវិធីផ្លូវការនៃការផ្លាស់ប្តូរនាមត្រកូល ត្រូវបានចាប់ផ្តើមដោយនាយកប្រតិបត្តិ ៕

Most Popular

To Top