ព័ត៌មានអន្តរជាតិ

នៅទីក្រុងឡុងដ៍របស់អង់គ្លេស មានករណីចាប់រំលោភរៀងរាល់ម៉ោង ជាមធ្យមករណីចាប់រំលោភមាន ២៤ករណី ក្នុង១ថ្ងៃ

បរទេស៖ មានការរំលោភសេពសន្ថវៈម្តងរៀងរាល់ម៉ោងនៅទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស, នេះបើយោងតាមទិន្នន័យរបស់ប៉ូលីសដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ស្ទើរតែ ៨.៨០០ករណីត្រូវបានដោះស្រាយនៅឆ្នាំ ២០២៣ ដែលជាមធ្យមគឺមាន ២៤ករណីក្នុងមួយថ្ងៃ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា តួលេខដែលទទួលបានដោយទូរទស្សន៍រដ្ឋ BBC តាមរយៈសំណើសេរីភាពព័ត៌មាន បង្ហាញពីរបាយការណ៍ចំនួន ១១.០០០ករណីបន្ថែមទៀតអំពីបទល្មើសផ្លូវភេទផ្សេងទៀត។

ចំនួនសរុបបានកើនឡើង ១៤ភាគរយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រហូតដល់ជិត ២០.០០០ នាក់ក្នុងឆ្នាំ ២០២៣ ដែលមានន័យថា អំពើហិង្សាផ្លូវភេទ ឬការចាប់រំលោភ ត្រូវបានរាយការណ៍ទៅប៉ូលីសរៀងរាល់ ២៦ នាទីកន្លះជាមធ្យម។

អង្គការសប្បុរសធម៌ដែលពាក់ព័ន្ធនឹងការការពារកុមារ និងស្ត្រី ប្រឆាំងនឹងអំពើហិង្សាផ្លូវភេទបាននិយាយថា ទំហំពិតនៃឧបទ្ទវហេតុបែបនេះគឺមានច្រើន។

មជ្ឈមណ្ឌលវិបត្តិពីការរំលោភសេពសន្ថវៈ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានដាក់ស្លាកការរកឃើញដែល”គួរឱ្យរន្ធត់” ដោយប្រាប់ BBC ថា “ត្រូវការការផ្លាស់ប្តូរជាបន្ទាន់” ។

អង្គការសប្បុរសធម៌អះអាងថា មានស្ត្រីតែម្នាក់ក្នុងចំណោមស្ត្រី៦នាក់ដែលត្រូវគេចាប់រំលោភរាយការណ៍ពីបទឧក្រិដ្ឋនេះ។ ក្នុងចំណោមជនរងគ្រោះជាបុរសតួលេខនេះត្រូវបានគេនិយាយថា មានម្នាក់ក្នុងចំណោម៥នាក់ ហើយមានតែម្នាក់ក្នុងចំណោមបួននាក់ប៉ុណ្ណោះ ដែលរាយការណ៍អំពីការរំលោភផ្លូវភេទផ្សេងទៀត។

ចំពោះរឿងដែលគួរឱ្យតក់ស្លុតថែមទៀតនោះ គឺស្ថិតិរបស់ប៉ូលីសក៏បង្ហាញផងដែរថា កុមារជាង ៤.៣០០ នាក់បានរាយការណ៍ថា ជាជនរងគ្រោះនៃការរំលោភឬការរំលោភផ្លូវភេទក្នុងឆ្នាំ ២០២៣៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top