(ទីក្រុងប៉ារីស)៖ ការសិក្សាថ្មីបានឲ្យដឹងនៅថ្ងៃពុធ ម្សិលមិញនេះថា អ្នកប្រើប្រាស់កុំព្យូទ័រដែលមានអេក្រង់ស្តើង ឬ ប្រភេទកុំព្យូទ័រ Touch Screen គួរតែដាក់ឧបករណ៍ប្រើប្រាស់ របស់ពួកគេនៅលើតុ នឹង ដាក់វាផ្អែកទៅនឹងរបាំងរបស់វា ប្រសើរជាងដាក់វានៅ លើភ្លៅរបស់ពួកគេ ដើម្បីជៀសវាងការឈឺចាប់ ដែលនឹកស្មានមិនដល់នៅត្រង់ បរិវេណករបស់ពួកគេ ។
នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែមករា ឆ្នាំ ២០១៧។
អ្នកស្រាវជ្រាវបានធ្វើការប្រមានថាៈ “អ្នកប្រើប្រាស់កុំព្យូទ័រ Touch Screen ប្រហែលជាអាចមានគ្រោះថ្នាក់ខ្ពស់ ក្នុងការធ្វើឲ្យករបស់ពួកគេធ្វើចលនា មិនបានសមស្របដោយសារតែអាកប្បកិរិយា ក្នុងការប្រើប្រាស់ឧបករណ៏ ដ៏ទំនើបមួយនេះ។”
ការសិក្សានេះត្រូវបានដឹកនាំដោយ អ្នកស្រាវជ្រាវខាងបរិស្ថានសុខភាព លោក Jack Dennerlein នៃ សាលាហាវ៉ាដនៃផ្នែកសុខភាពសាធារណៈ។
ហើយលោកក៏ បានធ្វើការសាកសួរទៅលើបុរសចំនួន ៧នាក់ និងស្រ្តី ៨នាក់ ដែលជាអ្នកធ្លាប់មានបទពិសោធន៏ប្រើប្រាស់ iPad និង ប្រភេទTeblet ផ្សេងៗ។
ការប្រើប្រាស់ប្រព័ន្ធពិនិត្យចលនា ក្រុមអ្នកស្រាវជ្រាវបានចាប់យករូបភាពអ្នកស្មគ្រ័ចិត្តចំនួន១៥នាក់ ដែលពួកគេត្រូវបានដាក់ឲ្យធ្វើការជាមួយនឹងឧបរកណ៏ Touch Screen នៅក្នុងរូបភាព៤យ៉ាង។
នៅក្នុងរូបភាពទីមួយ កុំព្យូទ័រ Touch Screen នោះមិនត្រូវបានគេដាក់នៅកន្លែង ដែលសមស្របនោះទេ ក៏ប៉ុន្តែវាត្រូវបានគេដាក់នៅលើ ភ្លៅរបស់អ្នកប្រើប្រាស់ ក្នុងខណៈពេលដែលអ្នកដទៃទៀតកំពុងតែប្រើប្រាស់ឧបករណ៏ មួយនេះដោយបានដាក់វានៅកន្លែងត្រឹមត្រូវ។
នៅក្នុងរូបភាពទី២ កុំព្យូទ័រ Touch Screen ត្រូវបានគេដាក់នៅលើភ្លៅ ក៏ប៉ុន្តែស្ថិតនៅក្នុងរបាំង ការពាររបស់វា។ អ្នកប្រើប្រាស់បានធ្វើការដោយដៃ ទាំងពីរនៅលើកញ្ចក់ដ៏ស្តើងនោះ។
នៅក្នុងរូបភាពទី៣ កុំព្យូទ័រ Touch Screen ត្រូវបានដាក់នៅលើតុ ជាមួយនឹងរបាំងការពាររបស់វា ព្រមទាំងតម្រូវឲ្យអ្នកប្រើប្រាស់ ប្រើដៃទាំងពីរដើម្បីចុចដូចរូបភាពទី២ដែរ។
ចំណែកឯរូបភាពចុងក្រោយវិញ កុំព្យូទ័រ Touch Screen ត្រូវបានដាក់នៅលើតុ តែវាមានកំពស់ខ្ពស់ជាងរូបភាពទី៣ ព្រមទាំងមានរបាំងការពារដូចគ្នា។ មួយវិញទៀត អ្នកប្រើប្រាស់មិនបានធ្វើការនៅលើអេក្រង់កុំព្យូទ័រនោះឡើយ ដោយធ្វើការមើលភាពយន្តជំនួសវិញ។
ការសិក្សាបានរកឃើញថា អ្នកប្រើប្រាស់ឧបករណ៏ ដែលមានអេក្រង់ស្តើង ហើយមិនបានដាក់វានៅកន្លែងមួយឲ្យបានត្រឹមត្រូវ អាចមានគ្រោះថ្នាក់ខ្ពស់ ក្នុងការធ្វើឲ្យមានការឈឺចុក ចាប់នៅត្រង់ឆ្អឹងកជាង អ្នកដែលប្រើប្រាស់កុំព្យូទ័រនៅលើតុ។
ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្តក៏បាននិយាយដែរថាៈ “នេះគឺជាការស្នើរសុំមួយដែល អ្នកប្រើប្រាស់ឧបករណ៏ Touch Screen គួរតែដាក់ឧបករណ៏ របស់គេនៅតុដែលមានកំពស់ខ្ពស់គួរសម ប្រសើរជាងដាក់វានៅលើភ្លៅ ដើម្បីជៀសវាងការសំលឹងទៅទីទាបយូរ ដែលធ្វើឲ្យពួកគេមានការចុករោយ ក។”
ការសិក្សានៅឆ្នាំ ២០១៤ បានរកឃើញថា ការសំលឹងមើលអេក្រង់កុំព្យូទ័រ គួរតែស្ថិតនៅឲ្យឆ្ងាយពីកុំព្យូទ័រ ក្នុងរយៈចំងាយ ៤៥ ដឺក្រ ឬក៏ច្រើនជាងនេះ ដើម្បីជៀសវាង ធ្វើឲ្យសាច់ដុំនៅត្រង់កមានចលនាមិនប្រក្រតីដែលវាអាចធ្វើឲ្យអ្នកមានការឈឺចុកចាប់។
ដោយ៖ ហង្ស សុបញ្ញា