ញូវយ៉ក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កាត Pokemon ដ៏កម្រ និងគួរឲ្យចង់បានបំផុតមួយ នៅលើពិភពលោក លក់បានតម្លៃ រហូតទៅដល់ ៣៦០,០០០ដុល្លារអាមេរិកសម្រាប់ការដេញថ្លៃ Sotheby’s កាលពីពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក។
Sotheby’s បាននិយាយថា កាត holographic “Pokemon Illustrator” របស់ប្រទេសជប៉ុនដោយផលិតនៅឆ្នាំ ១៩៩៨ ដែលពណ៌នា អំពីតួអង្គគំនូរជីវចល ដ៏ល្បីល្បាញ Pikachu គឺជាច្បាប់មួយក្នុងចំណោមច្បាប់ចម្លងផ្លូវការចំនួន ៣៩ ប៉ុណ្ណោះ។ លើសពីនេះ កាតបានដាក់លក់ដេញថ្លៃ លើកនេះ មានតែមួយគត់ត្រូវបានចុះហត្ថលេខាដោយ Takumi Akabane ជាស្ថាបនិកម្នាក់ក្នុងចំណោម អ្នកបង្កើតហ្គេមជួញដូរកាតទាំង ៣ ។
អ្នកលក់ និងអ្នកដេញថ្លៃជោគជ័យ មិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ ។ កាតត្រូវបានផ្តល់ជារង្វាន់ ដល់អ្នកឈ្នះក្នុងការប្រកួតគំនូរឆ្នាំ ១៩៩៨ ដោយទស្សនាវដ្តីជប៉ុន CoroCoro Comic ។
កាតមួយក្នុងចំណោមកាតត្រូវបានរក្សាទុកល្អបំផុត ត្រូវបានទិញក្នុងតម្លៃ ៥,២៧៥,០០០ ដុល្លារក្នុងឆ្នាំ ២០២១ ដោយទទួលបានការទទួលស្គាល់ដោយ Guinness World Records នៅឆ្នាំបន្ទាប់ថាជាកាត Pokemon ថ្លៃជាងគេ៕