ព័ត៌មានអន្តរជាតិ

ប៉ូលីសអេស្បាញ ចាប់ខ្លួនមនុស្ស៥នាក់ ពីបទឆបោកស្ត្រីពីរនាក់បានលុយ ៣៦៣.០០០ដុល្លារ ដោយក្លែងខ្លួនជាតារាហូលីវូដ Brad Pitt

បរទេស៖ ប៉ូលីសអេស្បាញបានចាប់ខ្លួនមនុស្ស៥នាក់ ពីបទឆបោកស្ត្រីពីរនាក់ក្នុងទំហំលុយ ៣៦៣.០០០ដុល្លារ ដោយក្លែងខ្លួនជាតារាហូលីវូដ Brad Pitt តាមរយៈអ៊ីម៉ែល និងសារ WhatsApp ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់កាសែត Guardia Civil ចេញផ្សាយកាលពីថ្ងៃចន្ទ ជនសង្ស័យបានទាក់ទងទៅជនរងគ្រោះតាមរយៈទំព័រអ្នកគាំទ្រ ដល់តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការ Brad Pitt ហើយបានធ្វើឱ្យពួកគេជឿថា “ពួកគេមានទំនាក់ទំនងមនោសញ្ចេតនាជាមួយ Brad Pitt ” ។

ដោយដាក់ឈ្មោះថា Pitt អ្នកបោកប្រាស់ទាំងនោះអះអាងថា បានលើកទឹកចិត្តស្ត្រីរងគ្រោះឱ្យវិនិយោគលើគម្រោងផ្សេងៗដែលមាតែឈ្មោះ។

ស្ត្រីម្នាក់មកពីតំបន់ភាគខាងត្បូងនៃសហគមន៍ Andalusia ត្រូវបានគេបោកប្រាស់អស់ ១៩៥.០០០ដុល្លារ ខណៈម្នាក់ទៀតមកពីប្រទេស Basque ភាគខាងជើងបានចាញ់បោកអស់លុយ ១៦៧.០០០ដុល្លារ ។ ប៉ូលិសបានរឹបអូសយកប្រាក់ចំនួន ៨៥,០០០ អឺរ៉ូ (៩៥,០០០ ដុល្លារ) នៃចំនួនសរុប។

សេចក្តីថ្លែងការណ៍បាននិយាយថា “ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដើម្បីបោកជនរងគ្រោះ គឺបានសិក្សាលើបណ្តាញសង្គមរបស់ពួកគេ និងបង្កើតទម្រង់ផ្លូវចិត្តរបស់ពួកគេ ដូច្នេះបានរកឃើញថាស្ត្រីទាំងពីរនាក់គឺជាមនុស្សងាយរងគ្រោះពីរនាក់ ខ្វះការស្រលាញ់ និងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត”។

យោងតាមប៉ូលីស គឺសមាជិកនៃក្រុមឆបោកបានប្រើវេទិកាផ្ញើសារដើម្បីផ្លាស់ប្តូរសារ និងអ៊ីមែលជាមួយស្ត្រីទាំងពីរនាក់ “រហូតដល់ពួកគេឈានដល់ចំណុចមួយដែលពួកគេជឿថា ពួកគេកំពុងជជែកតាម WhatsApp ជាមួយ Brad Pitt តារាសម្តែងហូលីវូដ ដោយផ្ទាល់ ដែលបានសន្យាថាពួកគេនឹងមានទំនាក់ទំនងស្នេហា និងអនាគតជាមួយគ្នា។ ”

ស្ត្រីទាំងពីរនាក់នេះត្រូវបានគេរាយការណ៍ថាបានធ្វើការផ្ទេរប្រាក់តាមធនាគារជាច្រើនទៅកាន់មនុស្សដែលពួកគេត្រូវបានគេបញ្ចុះបញ្ចូលនោះគឺ Brad Pitt រហូតដល់ពួកគេដឹងថាពួកគេត្រូវបានគេបោកប្រាស់ ហើយបានទៅប្តឹងប៉ូលីស៕

Most Popular

To Top