ព័ត៌មានអន្តរជាតិ

មន្ត្រីចារកម្ម អាមេរិក បានចោទរុស្ស៊ីពីបទ ប្រើប្រាស់ប្រព័ន្ធ AI ដើម្បីកំណត់គោលដៅ ការបោះឆ្នោត របស់ប្រទេសខ្លួន 

RT News

អាមេរិក៖នេះបើតាមការលើកឡើង របស់មន្ត្រីស៊ើបការណ៍ សម្ងាត់អាមេរិក មិនបញ្ចេញឈ្មោះ មួយរូបបានចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុងដាក់ពង្រាយ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក ហើយសកម្មភាពនេះប្រទេសរុស្ស៊ី មានភាពប៉ិនប្រសប់ ក្នុងការធ្វើជាងរដ្ឋដទៃទៀត យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ចំណែកទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀត សម្រាប់ការជ្រៀតជ្រែកក្នុងការបោះឆ្នោតបរទេស រួមទាំងនៅ សហរដ្ឋអាមេរិក ដោយនិយាយថា ខ្លួនគោរពតាមជម្រើស ដែលអ្នកបោះឆ្នោត ជ្រើសរើសរបស់ ប្រទេសរៀងៗខ្លួន ។

Reuters បាននិយាយថា ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីម្នាក់មកពីការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) បានធ្វើការអះអាងក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយស្តីពីការដាក់ពង្រាយបច្ចេកវិទ្យា AI ដោយរុស្ស៊ី និងប្រទេសដទៃទៀត ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា។

នេះបើតាមការលើកឡើង របស់ទីភ្នាក់ងារព័ត៌មានថា ខ្លឹមសារ AI ធ្វើឡើងដោយអាជ្ញាធររុស្ស៊ី ស្របតាមកិច្ចខិតខំប្រឹងប្រែង ទូលំទូលាយរបស់រុស្ស៊ីក្នុងការជំរុញបេក្ខភាព របស់អតីតប្រធានាធិបតី លោក Donald Trump និងបរិហារកេរ្តិ៍ អនុប្រធានាធិបតី លោកស្រី Kamala Harris និង គណបក្សប្រជាធិបតេយ្យ រួមទាំងតាមរយៈការរឿងឃុបឃិតគ្នា។

យោងតាមមន្ត្រីរូបនេះថា ប្រទេសរុស្ស៊ី គឺជាអ្នកលេង ដែលមានជំនាញ ជាងក្នុងវិស័យនេះ ហើយមានការយល់ដឹង កាន់តែច្បាស់អំពី ប្រព័ន្ធបោះឆ្នោតរបស់អាមេរិក ។ លោកក៏បានលើកឡើង ពីសេចក្តីប្រកាស របស់ក្រសួងយុត្តិធម៌ កាលពីខែកក្កដា នៅពេលមន្ត្រីបានអះអាងថា ពួកគេបានរំខានដល់យុទ្ធនាការដែលប្រើ AI ត្រូវបានចោទប្រកាន់ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្រ វិមានក្រឹមឡាំងពាក់ព័ន្ធ នឹងគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមចំនួន១,០០០ នៅអាមេរិក និងនៅក្រៅប្រទេស ៕

Most Popular

To Top