ប៉េកាំង ៖ កាលពីថ្ងៃសុក្រ ប្រទេសចិន បានបញ្ជូនផ្កាយរណបសាកល្បង ដែលអាចប្រើឡើងវិញបាន និងអាចវិល ត្រឡប់មកវិញ បានជាលើកដំបូងរបស់ខ្លួន គឺផ្កាយរណប ដែលមានឈ្មោះថា Shijian-19 ទៅកាន់ទីអវកាសដោយ ប្រើគ្រាប់រ៉ុក្កែតប្រភេទ Long March-2D សម្រាប់ការបាញ់បង្ហោះនេះ ។

គ្រាប់រ៉ុក្កែតបានផ្ទុះនៅម៉ោងវេលា ម៉ោង៦និង៣០នាទីល្ងាច (ម៉ោងនៅក្រុងប៉េកាំង) ដោយបាញ់ចេញពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយព្យនៃប្រទេសចិន ។
ផ្កាយរណប Shijian-19 នេះបានពីរបកគំហើញនៃបច្ចេកវិទ្យាជាច្រើន ហើយនឹងពង្រឹងកម្រិតបច្ចេកទេស និងប្រសិទ្ធភាពនៃការអនុវត្តរបស់ផ្កាយរណប ដែលអាចវិលត្រឡប់មកវិញបានរបស់ប្រទេសចិន ។
គួរបញ្ជាក់ថា វាគឺជាបេសកកម្មនៃការបាញ់បង្ហោះឡើងជាលើកទី៥៣៧ដែលប្រើប្រាស់គ្រាប់រ៉ុក្កែត ប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
