ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន អះអាងថា កូរ៉េខាងជើង នឹងប្រើប្រាស់កម្លាំង វាយលុកទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរ ប្រសិនបើត្រូវបានវាយប្រហារ

AFP

សេអ៊ូល ៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះនឹងប្រើប្រាស់ កម្លាំងវាយលុកទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរ ប្រសិនបើសត្រូវប៉ុនប៉ង ប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធរំលោភបំពាន លើអធិបតេយ្យភាព របស់កូរ៉េខាងជើងនោះ ។

លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងត្រួតពិនិត្យមូលដ្ឋានហ្វឹកហ្វឺន នៃអង្គភាពប្រតិបត្តិការ ពិសេសកាលពីដើមសប្តាហ៍នេះ។

លោកបានសង្កត់ធ្ងន់ថា វោហាសាស្ត្រ សកម្មភាព ល្បិច និងការប៉ុនប៉ងគំរាមកំហែង របស់សត្រូវនឹងមិនដកអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះទេ ហើយប្រទេសនេះបានធានា នូវភាពរឹងមាំដាច់ខាត ដែលមិនអាចត្រឡប់វិញបានក្នុងនាម ជាថាមពលនុយក្លេអ៊ែរ និងប្រព័ន្ធ និងមុខងារ សម្រាប់ប្រើប្រាស់វា” ។

មេដឹកនាំកូរ៉េខាងជើង ក៏បានបួងសួង សុំឱ្យសំណាងល្អ នៃការរស់រានមានជីវិត នៅក្នុងជម្លោះយោធាជាមួយរដ្ឋអាវុធ នុយក្លេអ៊ែរនឹងក្លាយជារឿងល្ងង់ ហើយប្រសិនបើស្ថានភាពបែបនេះមកដល់ អត្ថិភាពអចិន្ត្រៃយ៍នៃទីក្រុងសេអ៊ូល និងកូរ៉េខាងត្បូង នឹងអាចកើតឡើង” ។

របាយការណ៍របស់ KCNA បានឲ្យដឹងថា ដោយកត់សម្គាល់ ពីភាពចាំបាច់ សម្រាប់កម្លាំងយោធា កូរ៉េខាងជើង ដើម្បីបន្តបណ្តុះកម្លាំងរបស់ខ្លួន លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា “កម្លាំងនៅក្នុងដៃ របស់យើង គឺជាការធានាតែមួយគត់ សម្រាប់រក្សានៅក្រោមការគ្រប់គ្រងសត្រូវ និងការពារខ្លួនយើង” ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top