ព័ត៌មានអន្តរជាតិ

Google ៖ ក្រុមហ៊ុននឹងបញ្ឈប់ការ ភ្ជាប់ទៅអត្ថបទព័ត៌មាន នូវែលហ្សេឡង់ ប្រសិនបើច្បាប់ថ្មី ត្រូវបានអនុម័ត

AFP

WELLINGTON ៖ ក្រុមហ៊ុនGoogle បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ឈប់ការភ្ជាប់ទៅ អត្ថបទព័ត៌មាន នូវែលហ្សេឡង់ ហើយបោះបង់កិច្ចព្រមព្រៀង ដែលខ្លួនមាន ជាមួយស្ថាប័ន ព័ត៌មានក្នុងស្រុក ប្រសិនបើរដ្ឋាភិបាល របស់ប្រទេសនេះ បន្តអនុវត្តច្បាប់ ដែលបង្ខំ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បង់ប្រាក់សមរម្យ សម្រាប់មាតិកា ដោយបង្ហាញនៅលើមតិព័ត៌មាន របស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

រដ្ឋាភិបាលនូវែលសេឡង់ក្នុងខែកក្កដាបានបញ្ជាក់ថា ខ្លួននឹងដំណើរការច្បាប់ ចាប់ផ្តើមដោយរដ្ឋាភិបាលមុន ដែលដឹកនាំដោយគណបក្សការងារ ក្នុងការធានាការចែករម្លែកប្រាក់ចំណូល ដោយយុត្តិធម៌រវាងប្រតិបត្តិករនៃវេទិកាឌីជីថល និងអង្គភាព ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ។ ច្បាប់បានស្នើឡើង គឺនៅតែស្ថិតក្រោមការត្រួតពិនិត្យ ហើយទំនង ជាឃើញ មានការផ្លាស់ប្តូរ រួមទាំងច្បាប់មួយចំនួន ដើម្បីធ្វើឲ្យវាកាន់តែស្របតាមច្បាប់អូស្ត្រាលី។

លោក Caroline Rainsford នាយកប្រចាំប្រទេសរបស់ Google នូវែលសេឡង់ បាននិយាយនៅក្នុងប្លុកថា ប្រសិនបើច្បាប់នេះ ក្លាយជាច្បាប់នាពេលបច្ចុប្បន្ន Google នឹងបង្ខំឲ្យធ្វើការផ្លាស់ប្តូរសំខាន់ៗ ចំពោះផលិតផល និងការវិនិយោគរបស់ខ្លួន ។

លោក Rainsford បាននិយាយថា យើងនឹងត្រូវបង្ខំឲ្យបញ្ឈប់ការភ្ជាប់ ទៅមាតិកាព័ត៌មាននៅលើ Google Search, Google News ឬ Discover surfaces ក្នុងប្រទេសនូវែលសេឡង់ ហើយឈប់បន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការគាំទ្រប្រព័ន្ធអេកូឡូស៊ីបច្ចុប្បន្នរបស់យើងជាមួយអ្នកផ្សាយ ព័ត៌មាននូវែលសេឡង់។

Google ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន Alphabet Inc មានការព្រួយបារម្ភថា ច្បាប់ថ្មីនេះ ផ្ទុយទៅនឹងគំនិត នៃការបើក អ៊ីនធើណេតថា វានឹងបង្កគ្រោះថ្នាក់ ដល់អ្នកបោះពុម្ពផ្សាយតូចៗ ហើយការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលមិនបានកំណត់ ផ្តល់នូវភាព មិនច្បាស់លាស់នៃអាជីវកម្ម។

លោក Paul Goldsmith រដ្ឋមន្ត្រីក្រសួងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នូវែលសេឡង់ បាននិយាយថា លោកកំពុងពិចារណា លើជួរនៃទស្សនៈក្នុងវិស័យនេះ ។ លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនៅតែស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ ហើយនឹងធ្វើការប្រកាសក្នុងពេលសមស្រប ។ មន្ត្រីរបស់ខ្ញុំ និងខ្ញុំបានជួបជាមួយ Google ក្នុងឱកាសជាច្រើនដើម្បីពិភាក្សាអំពីកង្វល់របស់ពួកគេ ហើយនឹងបន្តធ្វើដូច្នេះ៕

Most Popular

To Top