ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រៀបចំពិធីគម្រប់ខួបមួយឆ្នាំ នៃការវាយប្រហារ ដោយក្រុមហាម៉ាស ដែលបានសម្លាប់ពលរដ្ឋ របស់ខ្លួនដល់ទៅ១,២០០នាក់

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាប្រទេសអ៊ីស្រាអែល បានប្រារព្ធពិធីរំលឹកដល់ជនរងគ្រោះនៃការសម្លាប់រង្គាល និងការចាប់ពង្រត់ធ្វើឡើង ដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្នកំពុងបន្តការ ប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា និងលីបង់ ។

មួយឆ្នាំក្រោយមកនៃការវាយប្រហារ ដែលបានសម្លាប់មនុស្ស ប្រហែល១,២០០នាក់ និង២៥១ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាថា នឹងបញ្ឈប់ការវាយប្រហារ បែបនេះម្តងទៀត ដោយនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ អ៊ីស្រាអែលកំពុង ផ្លាស់ប្តូរការពិតសន្តិសុខនៅក្នុងតំបន់។

ទោះបីជាយ៉ាងណាក្តីស្ថានភាពជម្លោះ ​ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ ​របស់​ក្រុម​ហាម៉ាស​បានបង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​កើនឡើងយ៉ាងខ្លាំងទៅដល់ជិត​៤២.០០០​នាក់​នៅ​ហ្គាហ្សា​ស្ទ្រីប​នេះ​បើ​យោង​ តាម​ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស។

គួរឲ្យដឹងដែរថានៅចំណថ្ងៃ នៃការប្រារព្ធពិធីនេះ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតជាង ១០០គ្រាប់ដែលបាញ់ដោយ ក្រុមហេសបូឡាចេញពីប្រទេស លីបង់ ក៏ដូចជាគ្រាប់ផ្លោងដែលបាញ់ដោយក្រុមHouthiរបស់យេម៉ែន និងពីក្រុមហាម៉ាស់នៅហ្គាហ្សា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top