ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន SpaceX ចាប់ផ្តើមបេសកកម្មថ្មី នៃយាន Hera ដែលជា របស់ទីភ្នាក់ងារអឺរ៉ុប ដើម្បីសិក្សា ពីចលនាផ្តេក របស់ដុំអាចម៌ផ្កាយ

Xinhua

ឡូសអ៊ែនជីឡេស ៖ កាលពីថ្ងៃចន្ទ ក្រុមហ៊ុន SpaceX បានចាប់ផ្តើម បេសកកម្មយាន Hera ដែលជារបស់ទីភ្នាក់ងារ អវកាសអឺរ៉ុប ហៅកាត់ថា (ESA) ទៅកាន់គន្លង នៃការផ្លាស់ប្តូរផ្កាយរណប ។
យានអវកាសនេះត្រូវបានបាញ់បង្ហោះចេញពីស្ថានីយ៍ កងកម្លាំងអវកាស Cape Canaveral នៅរដ្ឋផ្លរីដា នៅវេលាម៉ោង១០និង៥២នាទីព្រឹក ម៉ោងនៅភាគខាងកើត ហើយក្រោយមក ក្រុមហ៊ុន SpaceX បានបញ្ជាក់ពីការដាក់ ពង្រាយយាន Hera ។

យាន Hera គឺជាបេសកកម្មការពារភពមួយ ដែលនឹងសិក្សាពីផលប៉ះពាល់នៃការធ្វើតេស្តប្តូរទិសអាចម៍ផ្កាយទ្វេរដង ហៅកាត់ (DART) របស់អង្គការ NASA ដែលមាននៅលើអាចម៍ផ្កាយ Dimorphos ។

យាន Hera នឹងផ្តល់ទិន្នន័យដ៏មានតម្លៃ សម្រាប់បេសកកម្មផ្លាស់ប្តូរ ចលនារបស់ដុំអាចម៍ផ្កាយ នាពេលអនាគត និងវិទ្យាសាស្រ្ត ដើម្បីជួយដល់ការយល់ដឹង របស់មនុស្សជាតិអំពីភូមិ សាស្ត្រអាចម៍ផ្កាយ ក៏ដូចជាការបង្កើត ប្រព័ន្ធព្រះអាទិត្យ និងដំណើរការវិវត្តន៍ ។

ជាផ្នែកមួយនៃការសាកល្បង ដំបូងរបស់ពិភពលោក នៃការដឹងអំពីការផ្លាស់ប្តូរ ចលនារបស់អាចម៍ផ្កាយ យាន Hera នឹងធ្វើការស្ទង់មតិលម្អិតក្រោយ ផលប៉ះពាល់នៃដុំអាចម៍ផ្កាយ គោលដៅលើអាចម៌ផ្កាយ Dimorphos ។

បើយោងតាម ESA បានឲ្យដឹងថា ការបង្ហាញបច្ចេកវិទ្យាថ្មី ពីការរុករកស្វយ័តជុំវិញ អាចម៍ផ្កាយមួយទៅកាន់ ប្រតិបត្តិការ ទំនាញជិតនៃទំនាញផែនដី យាន Hera នឹងក្លាយជាការស៊ើបអង្កេតដំបូង របស់មនុស្សជាតិក្នុង ការជួបប្រជុំជាមួយនឹង ប្រព័ន្ធអាចម៍ផ្កាយសំខាន់ចំនួន២ និងការការពារពីផ្កាយព្រះគ្រោះដ៏ល្បីឈ្មោះរបស់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top