ព័ត៌មានអន្តរជាតិ

តុលាការកំពូល ប្រេស៊ីល សម្រេចិត្តដកបម្រាម ពីបណ្តាញសង្គម X របស់លោក Elon Musk ជាផ្លូវការ

AFP

ប្រេស៊ីល ៖ តុលាការកំពូលរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងដកបម្រាមពីបណ្តាញ ផ្សព្វផ្សាយសង្គម X របស់លោក Elon Musk ត្រូវបានបិទដំណើរការនៅលើទីផ្សារ អាមេរិកឡាទីន ដ៏ធំបំផុតរបស់ខ្លួនអស់ រយៈពេលជាងមួយខែ ចំពេលមានជម្លោះជុំវិញព័ត៌មានមិនពិត យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

លោកចៅក្រម Alexandre de Moraes បាននិយាយ ក្នុងសេចក្តីសម្រេចរបស់លោកថា ខ្ញុំអនុញ្ញាតឲ្យមានសកម្មភាព ត្រឡប់មកវិញជាបន្ទាន់ នៃវេទិកាសង្គម បន្ទាប់ពី X បានទូទាត់ប្រាក់ពិន័យរាប់លានដុល្លារ សម្រាប់ការមិនគោរព តាមដីការបស់តុលាការជាបន្តបន្ទាប់។ លោកបានផ្តល់ឲ្យនិយតករទំនាក់ទំនងរបស់ប្រទេស ប្រេស៊ីលរយៈពេល ២៤ ម៉ោងដើម្បីធ្វើឲ្យ X អាចចូលប្រើបានម្តងទៀត សម្រាប់អ្នកប្រើប្រាស់ប្រេស៊ីល រាប់លាននាក់របស់ខ្លួន ។

លោក Moraes បានជាប់គាំងអស់រយៈពេលជាច្រើនខែក្នុងការប្រឈមមុខ ដាក់គ្នាជាមួយលោក Musk ដែលជាបុរសមានជាងគេបំផុត របស់ពិភពលោកជុំវិញបញ្ហាព័ត៌មាន មិនពិតតាមប្រព័ន្ធអ៊ីនធើណេតទាក់ទង នឹងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២២ របស់ប្រទេសប្រេស៊ីល។

កាលពីខែសីហា ភាពតាន តឹងបានឈានចូលមក ដល់ នៅពេលលោក Moraes បានរារាំងបណ្តាញសង្គម X យ៉ាងខ្លាំង ចំពោះការមិនអនុវត្ត តាមការទាមទារ របស់លោកក្នុង ការដកគណនីស្តាំនិយមរាប់សិប ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងដាក់ឈ្មោះតំណាងស្របច្បាប់ថ្មី ក្នុងប្រទេសប្រេស៊ីល។

ស្ថិតនៅការរំលោភលើសេរីភាព នៃការបញ្ចេញមតិប្រឆាំង នឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុន ត្រូវបានគេមើលយ៉ាងជិតស្និទ្ធនៅទូទាំងពិភពលោក។ លោក Musk ខឹងសម្បារបានរិះគន់លោក Moraes ដោយហៅគាត់ថា ជាជនផ្តាច់ការអាក្រក់ ប៉ុន្តែ X បានធ្វើតាមការទាមទារទាំងអស់របស់ Moraes ដើម្បីឲ្យមានការព្យួរ ។

កាលពីសប្តាហ៍មុន Moraes បានបញ្ជាក់ថា ក្រុមហ៊ុនក៏បានទូទាត់ប្រាក់ប្រហែល ៥.២ លានដុល្លារផងដែរនៅចុងខែនេះ៕

Most Popular

To Top