ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្មចិន ជួបពិភាក្សា ជាមួយរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម អាមេរិក តាមប្រព័ន្ធទូរស័ព្ទ

Xinhua

ចិន ៖ នេះបើតាមក្រសួងពាណិជ្ជកម្ម ក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធើណេតកាលពីថ្ងៃអង្គារបានឲ្យដឹងថា ប្រទេសចិន បានជំរុញឲ្យអាមេរិក ដកទណ្ឌកម្មលើក្រុមហ៊ុនចិន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីកែលម្អបរិយាកាស អាជីវកម្ម សម្រាប់ក្រុមហ៊ុនរបស់ខ្លួន កំពុងប្រតិបត្តិការនៅអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។

ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo នៅថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីគោលនយោបាយរបស់អាមេរិក លើឧបករណ៍អេឡិចត្រូនិក កំណត់គោលដៅលើប្រទេសចិន និងការរឹតបន្តឹងលើយានជំនិះឆ្លាតវៃរបស់ចិន ។

លោក Wang បានសង្កត់ធ្ងន់លើសារសំខាន់នៃការកំណត់ព្រំដែនច្បាស់លាស់ រវាងសន្តិសុខជាតិ និងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា ព្រោះវាមានប្រយោជន៍ ដល់សន្តិសុខ និងស្ថិរភាពនៃខ្សែ សង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ហើយអាចជំរុញ បរិយាកាស គោលនយោបាយអំណោយ ផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចក្នុងប្រទេសទាំង២។

សេចក្តីថ្លែងការណ៍បាននិយាយថា ការសន្ទនានេះគឺជាផ្នែកមួយ នៃការរៀបចំទំនាក់ទំនង តាមស្ថាប័នរវាងអាជ្ញាធរពាណិជ្ជកម្មនៃប្រទេសទាំង២ ៕

Most Popular

To Top