ព័ត៌មានអន្តរជាតិ

លោក Kanye West ចោទប្រកាន់ពីបទ ប្រើប្រាស់ថ្នាំញៀន និងចាប់រំលោភស្ត្រីម្នាក់ ក្នុងពិធីជប់លៀង របស់លោក Diddy

AFP

អាមេរិក ៖ នេះបើយោងតាមឯកសារច្បាប់ ដែលទទួលបានដោយ New York Post ថា អតីតបុគ្គលិករបស់តន្ត្រីករ និងអ្នកច្នៃម៉ូដជនជាតិអាមេរិក លោក Kanye West ត្រូវបានអតីតតារាស្រីប្តឹងចោទ ប្រកាន់លោកពីបទប្រើប្រាស់ គ្រឿងញៀន និងរំលោភផ្លូវភេទលើនាង ក្នុងពិធីជប់លៀងមួយ ដែលលោកបានធ្វើរួមគ្នា ជាមួយលោក Sean Combs ហៅថា P Diddy យោងតាមការចេញ ផ្សាយពីគេហទំព័រ RT។

បណ្តឹងប្រឆាំងនឹងលោក West កើតឡើងចំពេល ដែលរឿងអាស្រូវផ្លូវភេទ ដ៏ធំរបស់ហូលីវូដផ្តោតលើលោក Combs ជាអ្នកឈ្នះពានរង្វាន់ Grammy ៣សម័យកាលអាយុ ៥៤ ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ និងការជួញដូរផ្លូវភេទ ហើយប្រឈម មុខនឹងការចោទ ប្រកាន់ពីបទប្រព្រឹត្តខុស ផ្លូវភេទបន្ថែមលើសពី ១០០ករណី រួមទាំងប្រឆាំងនឹងជនជាតិភាគតិច ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។

ការចោទប្រកាន់ថ្មី របស់នាង Lauren Pisciotta ប្រឆាំងនឹងលោក Kanye West ធ្វើតាមការអះអាងរបស់នាង និងមានរឿង អាស្រូវការបៀតបៀនផ្លូវភេទ ជាបន្តបន្ទាប់ក្នុងពាក្យបណ្តឹង បានដាក់កាលពីខែមិថុនា។

បណ្តឹងចុងក្រោយបំផុត ដែលបានដាក់ជូនតុលាការកំពូល នៅទីក្រុង Los Angeles នៅថ្ងៃទី ៨ ខែតុលា នាង Lauren Pisciotta ដែលបានបម្រើការ ជាជំនួយ ការផ្ទាល់ របស់លោក West ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ត្រូវបានគេ រាយការណ៍ថា នាងត្រូវបានគេអញ្ជើញ ឲ្យចូលរួមក្នុងការជួបជុំនៅស្ទូឌីយោថតសំឡេងនៅ Santa Monica កាលពីឆ្នាំមុននៅ កាលបរិច្ឆេទមិនបានបញ្ជាក់៕

Most Popular

To Top