ហ្គ្រីនប៊ែលៈ ភ្នាក់ងារអវកាស ណាសានិយាយថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យា ពន្លឺដើម្បីជួយឲ្យក្រុមអាកាសយានិក នៅឯស្ថានីយ៍លំហអាកាសអន្តរជាតិ គេងលក់ប្រសើរជាមុន នាពេលយប់នៅក្នុង គន្លងលំហអាកាស។
គេហទំព័រ SPACE.com បានធ្វើសេចក្តី រាយការណ៍ថា ការបញ្ចេញបន្លឺនៃបច្ចេកវិទ្យាខ្ពស់ នឹងមានគោលបំណង ដើម្បីជួយឲ្យវដ្ត ដំណេករបស់ក្រុមអាកាស យានិកអាចសម្របខ្លួនបានយ៉ាងល្អ នៅក្នុងលំហអាកាស ដោយពួកគេពុំចាំបាច់ ប្រើប្រាស់ឆ្នាំងងុយគេង ដូចសព្វមួយដងឡើយ ។
ដោយឡែក ក្រុមអាកាសយានិកធ្លាប់ មានការត្អូញត្អែរ អំពីជំងឺគេងមិនលក់របស់ពួកគេ ដោយពួកមានការលំបាក ក្នុងការគេងឲ្យបានគ្រប់គ្រាន់ នៅរយៈពេល ៦ម៉ោងក្នុងមួយថ្ងៃ ដោយសារតែកត្តាបរិយាកាស និងបរិស្ថាននៅទីនោះ។
អាកាយានិកមួយរូប របស់ភ្នាក់ងារអវកាសណាសា លោក Smith Johnstonបាននិយាយថាៈ ” នៅស្ថានីយ៍លំហអាកាស គឺតែងតែមានសំលេង រំខានជាប្រចាំ ដែលជួយពេលខ្លះ បានធ្វើឲ្យពួកយើង មានអារម្មណ៍ម៉ួម៉ៅ។”
ជាក់ស្តែង ពន្លឺពណ៌ខៀវនេះ នឹងធ្វើឲ្យខួរក្បាល របស់មនុស្ស និងវដ្តនៃការទទួលទានដំណេល ធ្វើដំណើរការបាន ល្អប្រសើរឡើង។ មួយវិញទៀត ក្រុមភ្នាក់ងារយានអវកាស ណាសានិយាយថា គំរោងនៃការបង្កើតពន្លឺនេះ នឹងត្រូវបានបញ្ចប់នៅមុនឆ្នាំ២០១៦។
ដោយ៖ ហង្ស សុបញ្ញា