ឡាសវ៉េហ្គាសៈ ក្រុមអ្នកវិទ្យាសាស្រ្តបនិយាយថា សំណល់ហ្វូស៊ីលរបស់ប្រភេទ ឆ្កែចចកដែលបានផុតពួជរួចមកហើយ ដែល ត្រូវបានរកឃើញនៅរដ្ឋឡាវ៉េហ្គាស សហរដ្ឋអាមេរិក គឺជាភស្តុតាងដំបូងគេ បង្អស់របស់ ប្រភេទសត្វពាហាណៈនា យុគសម័យទឹកកកឬ Ice Ages ។
មហាវិទ្យាល័យ Nevadaបានធ្វើសេចក្តីរាយការណ៍ថា ឆ្អឹងប្រអប់ជើងមួយ ដែលត្រូវបានរកឃើញ កាលពីឆ្នាំមុនដោយ មហាវិទ្យាល័យ Nevada រដ្ឋឡាសវ៉េហ្គាស ក្រុមអ្នកភូមិវិទ្យាបានធ្វើការបញ្ចាក់ថានោះ គឺជាហ្វូស៊ីលរបស់កប្រភេទឆ្កែច ចកដែលមានឈ្មោះថា Dire។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រភេទចចក dire មានទំហំធំជាង ប្រភេទឆ្កែចចកប្រផេះ ដែលពួកវារស់នៅ អាមេរិកខាងជើង និងអាមេរិកខាងត្បូងអស់ រយៈពេលជាងមួយលានឆ្នាំ។
ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការប៉ាន់ស្មានថា ហ្វូស៊ីលនេះប្រហែលជាមានអាយុកាលពី ១០០០០ ទៅ ១៥០០០ឆ្នាំ ហើយពួកវាត្រូវបានគេជឿជាក់ថា ត្រូវបានផុតពួជអស់ហើយនៅក្នុងយុគសម័យថ្មរំលីង ឬ Late Pleistocene ។
ដោយ៖ ហង្ស សុបញ្ញា