១. យកវត្ថុដែលធ្វើឲ្យ រលាកចេញបីរាងកាយ យ៉ាងឆាប់រហ័សបំផុតៈ
ក្នុងករណីត្រូទឹកក្តៅរលាក ទាំងសំលៀកបំពាក់ អ្នកត្រូវប្រញាប់ដោះខោអាវចេញ ប្រសិនបើអ្នកមិនអាចដោះចេញបានទេ អ្នកត្រូវយកទឹកត្រជាក់ មកស្រោចពីលើភ្លាម ។ តែប្រសិនបើគ្មានទឹកនៅក្បែរនោះទេ អ្នកត្រូវដេកនៅលើដី ហើយប្រមៀលខ្លួនចុះឡើង ដើម្បីពន្លត់ភ្លើង ដែលឆេះខោអាវនោះ។
២. បញ្ចុះកម្តៅស្បែកឲ្យបានលឿនជាទីបំផុតៈ
ត្រូវបញ្ចុះកម្តៅត្រង់ផ្នែក ដែលត្រូវបានរលាកដោយទឹកត្រជាក់ ឬទឹកកក ព្រោះបើអ្នកមិនប្រញាប់បញ្ចុះកម្តៅភ្លាមៗទេ ស្បែក នៅត្រង់បរិវេណនោះវា នឹងរីកពង។ ការបញ្ចុះកម្តៅស្បែកនេះ អាចធ្វើបានដោយចាក់ទឹកស្រោចត្រជាក់ដោយផ្ទាល់ ឬយកទឹកកកខ្ចប់ដាក់ ក្នុងក្រណាត់ស្អាតដើម្បីមកស្អំពីលើ។ ក៏ប៉ុន្តែ អ្នកមិនគួរយកទឹកត្រជាក់ មិនស្អាតមកស្អំពីលើជាងាច់ខាត ព្រោះវាអាចធ្វើឲ្យមុខរបួសឆ្លងមេរោគ ។
៣. សម្អាតបរិវេណស្បែករលាកៈ
អ្នកត្រូវលាងសំអាតវាដោយសាប៊ូថើៗ និងទឹកស្អាត។ អ្នកត្រូវចាំថា មិនត្រូវដុសស្បែកដែលរលាកនោះចេញឡើយ ព្រោះវាបង្កឲ្យមានការឆ្លងមេរោគ ហើយក្លាយទៅជាដំបៅក្លាយរីកកាន់តែធំ។
៤. រុំរបួសឲ្យជិតៈ
ពក្រោយពីការសម្អាតរួចរាល់ហើយ អ្នកត្រូវប្រើបង់រុំដំបៅ ឬសំឡីស្អាតដែសម្រាលប់មេរោគ រួចហើយមកជួតស្នាមរបួសឲ្យស្អាត។ បន្ទាប់មកបិទមុខរបួសនោះដោយបង់ ដែលគ្មានមេរោគ ដើម្បីការពារស្នាមរបួសឲ្យមានអនាម័យជានិច្ច ។ ប្រសិនរបួសនោះមានសភាពតូចអ្នកគ្រាន់តែលាបថ្នាំផ្សះសម្រាប់រលាកភ្លើង រលាកទឹកក្តៅ ឬក៏អាចប្រើបន្ទាលកន្ទុយក្រពើយកមកបិទពីលើ។