ព័ត៌មានអន្តរជាតិ

តារាថៃស្ថិត នៅក្នុងចំណោមមនុស្ស ១៨ នាក់ ត្រូវបានចាប់ខ្លួន ពីបទរៀបផែនការពីរ៉ាមីត

VN Express

ថៃ ៖ មន្ត្រីបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសថៃ បានចាប់ខ្លួនមនុស្ស ១៨ នាក់ រួមទាំងតារាល្បី ៣ នាក់ និងរឹបអូសបានរថយន្តស្ព័រទំនើប និងប្រាក់រាប់លានដុល្លារពាក់ព័ន្ធ នឹងគម្រោងផែនការ ពីរ៉ាមីតលក់អាហារបំប៉នសុខភាព និងអាហារបំប៉នផ្សេងៗទៀត ។

ការចាប់ខ្លួននេះបានកើតឡើង បន្ទាប់ពីមនុស្សជាង ១,០០០ នាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុន The iCon Group ជាក្រុមហ៊ុនដែលពួកគេបាននិយាយថា បានទាក់ទាញពួកគេឲ្យទិញផលិតផល និងធ្វើការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ។ ចំណែកស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Warathaphon “Boss Paul” Waratyaworrakul ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ រួមជាមួយពិធីករទូរទស្សន៍កំពូល និងតារាសម្តែងម្នាក់ បានចោទប្រកាន់ថា បានជួយបញ្ចុះបញ្ចូលជនរងគ្រោះ ឲ្យចូលរួមក្នុងគម្រោងនេះ ។

អាជ្ញាធរបាននិយាយថា ពួកគេបានបង្កកប្រាក់ចំនួន ១២៥ លានបាត ( ៣.៨ លានដុល្លារអាមេរិក) ដែលរក្សាទុកក្នុងគណនី ធនាគាររបស់នាយកប្រតិបត្តិ ៤ នាក់របស់ក្រុមហ៊ុន និងរឹបអូសបានរថយន្តប្រណីតរួមទាំងរថយន្ត Porsches និង Ford Mustangs ។ រីឯមេប៉ូលីសថៃ Kitrat Phanphet បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសថៃកំពុងរកមើលគណនីធនាគារ និងការផ្ទេរសាច់ប្រាក់ដែលភ្ជាប់ទៅជនសង្ស័យ ដើម្បីរកមើលថា តើមានមនុស្សផ្សេងទៀត មានជាប់ពាក់ព័ន្ធឬអត់ ។

ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានបោកបញ្ឆោតជនរងគ្រោះ ដោយផ្តល់វគ្គបណ្តុះបណ្តាលលក់អនឡាញថោក។ នៅពេលបានចុះឈ្មោះ វាបានបង្ខិតបង្ខំពួកគេឲ្យធ្វើការទិញបន្ថែម និងការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុចាប់ពី ២,៥០០ បាតដល់ ២៥០,០០០ បាត ត្រូវបានប្រើដើម្បីផ្សព្វផ្សាយ សម្រាប់អ្នកជ្រើសរើសថ្មី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ជនរងគ្រោះមួយចំនួន ដែលរាប់ចាប់ពីកម្មករ មានប្រាក់ចំណូលទាប រហូតដល់កីឡាករបាល់ទាត់ដែលមានប្រាក់ចំណូលខ្ពស់ បានបង់ប្រាក់ជាង ៦០០,០០០បាតដល់ក្រុមហ៊ុន។ ប៉ូលិសមិនទាន់កំណត់ចំនួនសរុប ដែលត្រូវបានបោកនោះនៅឡើយទេ។

ប្រទេសថៃ មិនមែនជារឿងចម្លែកទេ ចំពោះករណីឆបោកសាធារណៈ ។ គ្រោងការណ៍ “Forex-3D” កាលពីឆ្នាំមុន បានបោកបញ្ឆោត មនុស្សរាប់ពាន់នាក់ឲ្យវិ និយោគនៅក្នុងវេទិកាជួញដូររូបិយប័ណ្ណ បរទេសក្លែងក្លាយ៕

Most Popular

To Top