ព័ត៌មានអន្តរជាតិ

ប្រការ មិនគួរធ្វើសម្រាប់ ការសម្រកទំងន់

អាហារប្រភេទខ្លះ ដែលអ្នកធ្លាប់បរិភោគ អាចបណ្តាលឲ្យធាត់បាន។ ដូច្នេះបើចង់សម្រករាងឲ្យស្វែលស្អាត ៥ចំនុចខាងក្រោមអ្នកគួរតែចៀសវាង។

១.កុំបង្អត់អាហារៈ ព្រោះនាំឲ្យប៉ះពាល់ដល់ ប្រព័ន្ធដុតបំផ្លាញ របស់រាងកាយ ធ្វើឲ្យមានសភាពកាន់តែយឺតទៅៗ ឯជាតិខ្លាញ់ដែលត្រូវបានដុតបំផ្លាញ ក៏មានបរិមាណកាន់តែតិចទៅៗផងដែរ ។
អ្នកខ្លះគិតថា អាហារពេលល្ងាច មិនបាច់ញុំាក៏បានដែរ។ គិតដូច្នេះមិនត្រឹមត្រូវនោះទេ។ គួរតែញុំាំតែពពួកបន្លែ និងផ្លែឈើឲ្យបានច្រើន។ បើមិនញុំាអ្វីសោះ នោះនឹងនាំឲ្យអ្នកគេងមិនលក់ មានអារម្មណ៍ឃ្លាន នៅពេលយប់ជ្រៅ។ លុះភ្ញាក់ឡើងអ្នកនឹងមានអាការៈអស់កម្លាំង អារម្មណ៍មិនស្រស់ស្រាយ។

២.កុំខ្ជិលៈ ប្រសិនបើអ្នកចង់ឲ្យមានរាងស្អាត អ្នកមិនត្រូវខ្ជិលច្រអូសឡើយ។ ត្រូវឧស្សាហ៍ព្យាយាមកម្រើកដៃជើង ដូចជាការហាត់ប្រាណ ដើម្បីឲ្យប្រព័ន្ធដុតបំផ្លាញថាមពលនៅក្នុងរាងកាយ ធ្វើការបានប្រសើរជាងមុន។ ពិសេសការដុតបំផ្លាញជាត់ខ្លាញ់លើសពីក្នុងរាងកាយនាំឲ្យរូបរាងរបស់អ្នកស្វែលស្អាត។

៣.កុំទទួលទានទឹកក្រូចដប ឬកំប៉ុងៈ ព្រោះវាសំបូរជាតិកាឡូរីច្រើន បង្កនូវផលមិន ល្អមួយចំនួនដូចជា ធ្វើឲ្យសឹករិចរិលឆ្អឹងជារៀងរាល់ថ្ងៃ ។ លុះយូរៗទៅ និងបណ្តាលឲ្យកើតមានជំងឺពុកឆ្អឹង។ គួរពិសារទឹកស្អាតធម្មតាវិញ ទើបការប្រសើរ ពិសេសទឹកក្តៅឧណ្ណៗ អាចជួយរំលាយជាតិខ្លាញ់បានផងដែរ។

៤.កុំបំបាត់អារម្មណ៍តប់ប្រមល់ដោយការហូបៈ គូររកដំណោះស្រាយផ្សេងពីនេះវិញដូចជាការស្តាប់ភ្លេង ឬ ចម្រៀងពីរោះៗ ធ្វើដំណើរកម្សាន្ត ជជែកគ្នាលេងជាមួយនរណាដែលស្រលាញ់ និងចូលចិត្ត ឬមិត្តភក្តិរបស់អ្នក។ ការទំពារនំ កំដរការអផ្សុក ឬការញុំាការ៉េមកីជាដើម អាចជួយបំបាត់អារម្មណ៍តប់ប្រមល់បានតែមួយគ្រាប៉ុណ្ណោះ។

៥.កុំតាមមាត់ឃ្លានៈ បើចង់គ្រប់គ្រង ឬសម្រកទំងន់ខ្លួន មិនឲ្យធាត់ពេក អ្នកត្រូវតែគិតថាអ្វីដែលគូរហូប និងអ្វីដែលអាច ហូបបាន និងបណ្តាលឲ្យធាត់ កុំហូបតាមតែមាត់ឃ្លាន។ អាហារដែលបណ្តាលឲ្យធាត់មានដូចជា អាហារដែលមានខ្លាញ់ ឬប័រច្រើន និងអាហារធ្វើពីខ្ទិះ។ ស្រ្តីភាគច្រើនចូលចិត្តហូបបង្អែម និងការ៉េម បើអាចចៀសវាងបាន គួរតែចៀសវាងដើម្បីឲ្យមានរាងស្វែលស្រស់ស្អាត មិនលើសទំងន់។

Most Popular

To Top