ព័ត៌មានអន្តរជាតិ

Meta បញ្ឈប់បុគ្គលិកធ្វើការនៅ WhatsApp និង Instagram ដើម្បីរៀបចំផែនការ និងគោលដៅយុទ្ធសាស្ត្រថ្មី

AFP

សាន់ហ្វ្រាន់ស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បាននិយាយថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកមួយចំនួន រួមទាំងបុគ្គលិកនៅ WhatsApp និង Instagram ដើម្បីតម្រឹមធនធាន របស់ខ្លួនជាមួយនឹងផែនការ និងគោលដៅយុទ្ធសាស្ត្រថ្មីរបស់ខ្លួន យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

អ្នកនាំពាក្យ Meta បានបញ្ជាក់ក្នុង សេចក្តីថ្លែងការណ៍មួយថា ក្រុមមួយចំនួនកំពុងធ្វើការផ្លាស់ ប្តូរដើម្បីតម្រឹមជាមួយ នឹងគោលដៅរយៈពេលវែង និងយុទ្ធសាស្ត្រទីតាំងរបស់ពួកគេ ។ ព័ត៌មានលម្អិតជាក់លាក់អំពី ចំនួនបុគ្គលិកដែល រងផលប៉ះពាល់មិនត្រូវបានបង្ហាញឲ្យដឹងនោះឡើយ។

Meta បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងនេះរួមបញ្ចូលទាំងការផ្លាស់ប្តូរក្រុមមួយចំនួនទៅកាន់ទីតាំងផ្សេងៗគ្នា និងការផ្លាស់ប្តូរបុគ្គលិកមួយចំនួនទៅកាន់តួនាទីផ្សេងៗគ្នា។ ក្នុងស្ថានភាពបែបនេះ នៅពេលតួនាទីមួយត្រូវបានលុបចោល យើងខិតខំស្វែងរកឱកាសផ្សេងទៀត សម្រាប់បុគ្គលិកដែលរងផលប៉ះពាល់។

The Verge បានរាយការណ៍ ពីការបញ្ឈប់ការងារជាលើកដំបូងបាននិយាយថា ការកាត់បន្ថយត្រូវបាន ធ្វើឡើងនៅទូទាំងក្រុម ដែលរួមមានសេវាផ្ញើសារ WhatsApp និង Instagram និងអង្គភាពបច្ចេកវិទ្យាការពិតនិម្មិតរបស់ Meta Reality Labs ។

ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ គឺលោកស្រី Jane Manchun Wong ជាវិស្វករផ្នែក Software ត្រូវបានគេស្គាល់ថា សម្រាប់ការរកឃើញលក្ខណៈពិសេសមិនទាន់បានចេញផ្សាយនៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមុនពេលចូលរួម Meta ក្នុងឆ្នាំ ២០២៣៕

Most Popular

To Top