ថ្មីៗនេះ តាមការសិក្សា ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តគីមី ក្រុមអ្នកវិទ្យាសាស្រ្តនៃសកលវិទ្យាល័យ Purdue បានរកឃើញសារធាតុម្យ៉ាង នៅក្នុងស្រាទំពាំងបាយជូរ ដែលអាចរារាំងលទ្ធផលនៃកោសិកាជាតិខ្លាញ់ មិនទាន់ពេញវ័យ មិនឲ្យវិវឌ្ឍន៍លូតលាស់បាន។
ដូចគ្នានឹងសារធាតុ Resveratrol ក្នុងស្រាទំពាំងបាយជូរ ដែលជួយក្នុងបញ្ហាបេះដូង ត្រូវបានក្រុមអ្នកស្រាវជ្រាវជឿជាក់ថា អាចជួយការពាររាងកាយប្រឆាំងមហារីក ជំងឺបេះដូង និងជំងឺពាក់ព័ន្ធសសៃរប្រសាទដោយ Resveratrol និងបំលែងជាPiceatannol មានតួនាទីសំខាន់ក្នុង ការគ្រប់គ្រងភាពធាត់ បន្ទាប់ពីការរកឃើញថា សមាធាតុនេះដើរតួនាទី ជាអ្នកទប់ស្កាត់ជាតិខ្លាញ់ក្នុងកោសិកា។
យោងទៅតាមលោក គី ហុងគីម បានឲ្យដឹងថា Piceatannol ពិតជាធ្វើឲ្យប្រែប្រួលរយៈពេលនៃការបង្ហាញហ្សែន។ មុខងារនៃហ្សែន និងសកម្មភាពរបស់អាំងសូលីន អំឡុងដំណើរការនៃបម្រែបម្រួលកោសិកាខ្លាញ់ ដំណាក់កាលដំបូង ទៅជាកោសិកាខ្លាញ់ពេញវ័យ ហើយតាមរយៈវត្តមាននៃ Piceatannol អ្នកអាចឃើញពីការពន្យារ ឬការរារាំងដំណើរការនេះ។ មានន័យថា សមាសធាតុនេះ មានតួនាទីប្រឆាំងដំណើរការនៃកោសិកាជាតិខ្លាញ់ដែលមិនទាន់ធំធាត់ និងកំពុងវិវឌ្ឍន៍ជាកោសិកាខ្លាញ់ពេញវ័យ។
Piceatannol ក្រៅពីមានក្នុងស្រាទំពាំងបាយជូរ វាក៏មានក្នុងគ្រាប់នឹងសំបកទំពាំងបាយជូរក្រហម ផ្លែប្លូបើរី ផងដែរ។
កាលពីដើមឆ្នាំនេះ ការសិក្សាដែលចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាពស្រ្តីបានរកឃើញថា ការទទួលទានស្រា ទំពាំង បាយជូរក្រហម នៅក្នុងបរិមាណមធ្យមអាចជួយ កាត់បន្ថយការប្រឈមមុខ នឹងជំងឺមហារីកសុដនផងដែរ។ លទ្ធផលទាំងនេះ ជំរុញឲ្យអ្នក វិទ្យាសាស្រ្តធ្វើការណែនាំដល់ ស្រ្តីឲ្យពិចារណា ទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរ ដើម្បីប្រយោជន៍សុខភាព។
ដោយ៖ ហង្ស សុបញ្ញា
