ព័ត៌មានអន្តរជាតិ

អាថ៌កំបាំង ប្រហោង ពណ៌ខៀវ នៅក្នុងសមុទ្រ ដែលអ្នកមិនធ្លាប់បានដឹង

Youtube

ប្រហោងពណ៌ខៀវ គឺជាកន្លែងដ៏អាថ៌កំបាំង និងអស្ចារ្យនៃ ធម្មជាតិ ហើយវាមានអាយុ រាប់ពាន់ឆ្នាំមកហើយ ។ ម្យ៉ាងវិញទៀត ប្រហោងពណ៌ខៀវ គឺជាប្រហោងស្រូបនៅក្រោមទឹក ដែលត្រូវបានគេហៅថា រូងថ្មបញ្ឈរ ។ ជាមួយគ្នានេះដែរ នៅជុំវិញពិភពលោកយើងនេះ មានប្រហោងខៀវ ជាច្រើនប្រភេទខុសៗគ្នា ក៏ប៉ុន្តែប្រហោងខៀវ ដែលត្រូវបានគេស្គាល់ ច្រើនជាងគេនោះគឺ ប្រហោងខៀវដ៏ធំ (The Great Blue Hole) នៃ ប្រទេស Belize ដែលមានទីតាំង នៅភាគឥសាននៃ ច្រាំងសមុទ្រ របស់អាមេរិកកណ្តាល ។

The Great Blue Hole មានទីតាំងនៅក្នុងប្រព័ន្ធថែរក្សា និងការពារផ្កាថ្មនៅក្នុងប្រទេស Belize ដែលមានចំងាយប្រហែល ៩៦ គីឡូម៉ែត្រពីទីក្រុង Belize ។ ជាមួយគ្នានេះដែរ វាត្រូវបានគេជឿថា ប្រហោងនេះគឺជាប្រហោងសមុទ្រ ដ៏ធំជាងគេបំផុតនៅលើលោក ដោយវាមានជំរៅ ១២៥ម៉ែត្រ ហើយផ្ទៃមុខកាត់របស់វាមានប្រវែងប្រហែល ៣០០ម៉ែត្រ។ ទន្ទឹមនឹងនេះដែរ ប្រហោងខៀវរបស់សមុទ្រដ៏ធំនេះ បានធ្វើឲ្យកំពស់ទឹកសមុទ្រ កើនឡើងយ៉ាងខ្លាំង កាលពី ៦៥ ០០០ឆ្នាំមុន ។

ជាក់ស្តែង ប្រហោងខៀវ នៃបាតសមុទ្រទាំងអស់ អាចនឹងធ្វើការផ្ទុះខ្លះ នៅថ្ងៃណាមួយនាពេលអនាគត ។ ចំណែកឯ ប្រហោងខៀវខ្លះទៀត ផ្ទុកទៅដោយ សំណល់ហ្វូស៊ីលបុរាណ ដែលត្រូវបានរក្សាទុកនៅក្នុងជំរៅដ៏ជ្រៅ។ គួរបញ្ជាក់ដែរថា រូបភាពខាងក្រោមនេះ គឺជារូបភាពនៃ The Great Blue Hole ដែលមានទីតាំងនៅក្នុងប្រទេស Belize។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top