ព័ត៌មានអន្តរជាតិ

មើលទូរទស្សន៍មួយម៉ោង អាចធ្វើឲ្យថយអាយុ ២២នាទី

យោងទៅតាមសេចក្តី រាយការណ៍ថ្មី ដ៏មិនគួរឲ្យជឿមួយ ដោយមហាវិទ្យាល័យ Queensland បានឲ្យដឹងថា ការមើលទូរទស្សន៍ ជារៀងរាល់ម៉ោង អាចធ្វើឲ្យជិវិតរបស់អ្នកថយចុះ ២២នាទី ។ មិនតែប៉ុណ្ណោះ អ្នកដែលចំនាយពេល ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីមើលទូរទស្សន៍ កំពុងតែធ្វើឲ្យជីវិត របស់គេថយចុះអស់ ៥ឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវ និយាយថា ការមើលទូរទស្សន៍ច្រើនពេក មានគ្រោះថ្នាក់ ដូចទៅនឹងការជក់បារី ឬក៏ការមានជំងឺធាត់ដែរ ដែលបញ្ហានេះត្រូវបានគេយល់ឃើញថា វាជាបញ្ហាសុខភាព ជាសាធារណៈមួយ ។

យោងទៅតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី វិជ្ជាពេទ្យ របស់ចក្រភពអង់គ្លេស លោកវេជ្ជបណ្ឌិត J Lennert Veerman ព្រមទាំងក្រុមការងារ បានពិនិត្យទៅលើលទ្ធិផល នៃការស្ទង់មតិមួយ នៅក្នុងឆ្នាំ ១៩៩៩-២០០០នៃជនជាតិ អូស្រ្តាលីចំនួន១១,២៤៧នាក់ ដែលត្រូវបានគេសាកសួរ អំពីការចំនាយពេលមើលទូរទស្សន៍ ព្រមទាំងអត្រាមរណៈនៅក្នុងប្រទេស ។

ក្រុមអ្នកស្រាវជ្រាវ បានបង្កើតគំរូមួយ ដែលពួកគេបានធ្វើការប្រៀបធៀប អាយុមធ្យមរបស់មនុស្ស ពេញវ័យដែលមើលទូរទស្សន៍ និង អ្នកដែលអត់មើល ទូរទស្សន៍។

លោកវេជ្ជបណ្ឌិត David L. Katz ដែលជានាយក មជ្ឈមណ្ឌលស្រាវជ្រាវ នៃមហាវិទ្យាល័យ yale ប្រទេសអូស្រា្តលី និយាយថាៈ”កាលណាយើង មើលទូរទស្សន៍កាន់តែច្រើន ធ្វើឲ្យអ្នកចំនីអាហារកំពុង មើលទូរទស្សន៍កាន់តែច្រើន ហើយពូកយើងមិនអាច មានពេលហាត់ប្រាណបានច្រើននោះទេ។ ជាមួយគ្នានេះដែរ ការមើលទូរទស្សន៍ អាចបង្កើន គ្រោះថ្នាក់នៃការកើតជំងឺធាត់ មានជំងឺរុំារ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ព្រមទាំងជំងឺមហារីកផងដែរ ។ “

Most Popular

To Top