ព័ត៌មានអន្តរជាតិ

មជ្ឈមណ្ឌលតាំង ពិព័រណ៍តម្លៃ ៤ លានដុល្លារ បានប្រែក្លាយទៅ ជាឃ្លាំងស្តុកទំនិញទៅវិញ

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលតាំងពិព័រណ៍តម្លៃ ១០០ ពាន់លានដុងស្មើនឹង៣.៩ លានដុល្លារអាមេរិកនៅទីក្រុងកំពង់ផែ ភាគខាងជើង នៃទីក្រុង Hai Phong បានទ្រុឌទ្រាមយ៉ាងខ្លាំង និងត្រូវបានប្រែក្លាយ ទៅជាឃ្លាំងស្តុកទំនិញ ដោយសារតែការថែទាំមិនល្អ កង្វះតម្រូវការ និងទីតាំងដាច់ស្រយាល ពីកណ្តាលទីក្រុង ។

មជ្ឈមណ្ឌលតាំងពិព័រណ៍ ស្ថិតនៅលើផ្លូវ Pham Van Dong ក្នុងសង្កាត់ Anh Dung ស្រុក Duong Kinh ភាគឦសានប្រទេស វៀតណាម ដោយសារមជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ ២០០៤ នៅលើផ្ទៃដី ៤៧ ហិកតា។ រចនាសម្ព័ន របស់មជ្ឈមណ្ឌលនេះ ធ្វើពីដែកជាប់បានយូរ ជាមួយ នឹងដំបូលរចនាឡើង ស្រដៀងនឹងខ្លែងយក្ស ដែលវា ទទួលបាន រហស្សនាមថា “ផ្ទះខ្លែង” ។ នៅដើមដំបូងរបស់វា ផ្ទះខ្លែងគឺជាការទាក់ទាញដ៏ពេញនិយម សូម្បីតែលេចឡើង នៅលើគម្របសៀវភៅកត់ត្រារបស់សិស្សក៏ដោយ។

ទោះជាយ៉ាងណា ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ អគារនេះ បានចាប់ផ្តើមខូចខាត បន្ទាប់ពីព្យុះទីហ្វុង Yagi បានបោកបក់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដំបូលផ្ទះខ្លែង ចាប់ផ្តើមរបូតចេញ ។ ពីខាងក្នុង សន្លឹកដំបូលអាចមើល ឃើញរលុង ដោយបន្សល់ទុកផ្នែកខ្លះនៃដំបូល។

យោងតាមក្រុមហ៊ុន ASC Vietnam JSC ថា ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុងហាណូយ ដែលគ្រប់គ្រង និងប្រតិបត្តិការ មជ្ឈមណ្ឌលនេះ តម្លៃរំលោះប្រចាំឆ្នាំសម្រាប់អគារមានចំនួនជាង ១.៩ ពាន់លានដុង ខណៈការធ្លាក់ថ្លៃ ហេដ្ឋារចនា សម្ព័ន្ធមានចំនួនជាង ១.៣ ពាន់លានដុង។ លើសពីនេះ មានការចំណាយជាបន្តបន្ទាប់ សម្រាប់ការជួលដី កម្លាំងពលកម្ម និងឧបករណ៍ប្រើប្រាស់ ។

ដោយសារការប្រើប្រាស់ មិនត្រឹមត្រូវ និងខ្វះការថែទាំជាប្រចាំ មជ្ឈមណ្ឌលនេះ កាន់តែយ៉ាប់យ៉ឺនជាលំដាប់។ ផ្លូវដែកនៅជាន់ទី២ រងការខូចខាត បណ្ដាលឲ្យអ្នកគ្រប់គ្រង ដាក់ស្លាកសញ្ញា ព្រមានសុវត្ថិភាព ៕

Most Popular

To Top