ឥណ្ឌូណេស៊ី៖ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យន្តហោះខ្នាតតូច របស់ក្រុមហ៊ុន អាកាសចរណ៍ SAM Air របស់ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់នៅខេត្ត Gorontalo កោះ Sulawesi កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ មនុស្សទាំងអស់នៅលើយន្តហោះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
លោក Heriyanto ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ Gorontalo បាននិយាយថា យន្តហោះប្រភេទ PK SMH បានធ្លាក់ បន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយមន្ត្រី Makassar AirNav ។ វាបានចាកចេញពីអាកាសយានដ្ឋាន Djalaluddin Gorontalo នៅម៉ោង ៧:៣០ ព្រឹក ដោយឆ្ពោះទៅកាន់ អាកាសយានដ្ឋាន Bumi Panua Pohuwato ។
ទោះបីជាយ៉ាងណាក៏ដោយ វាបានបាត់ការទាក់ទង ហើយត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅជិតអាកាសយានដ្ឋាន Bumi Panua Pohuwato ។ ជនរងគ្រោះទាំង៤នាក់ រួមមាន អ្នកបើកយន្តហោះម្នាក់ អ្នកបើកបរម្នាក់ វិស្វករ និងអ្នករួមដំណើរម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ។
មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការ ស៊ើបអង្កេតនៅឡើយ៕