យោងតាមសារព័ត៌មាន Asiaone បានចុះផ្សាយថា រដ្ឋាភិបាលនៅខេត្តក្វាងទុង ប្រទេសចិន បានបើកដំណើរការប្រព័ន្ធទិញទំនិញ Online ដ៏ទំនើបមួយសម្រាប់អ្នកទោស ដោយកន្លងទៅបានជ្រើស យកពន្ធធនាគារ Conghua ដើម្បីដាក់ដំណើរការប្រព័ន្ធនេះ។

អំឡុងពេលប្រើប្រាស់រាប់ពីខែមករា ដល់មេសា មានការបញ្ជាទិញច្រើនជាង ១៣ ០០០ ដងស្មើនឹងជាង ៤០០ ០០០ ទំនិញ ដោយពុំមានការត្អូញត្អែរឬផ្ញើត្រលប់មកវិញនៅទំនិញណាមួយនោះឡើយ ពោលគឺគុណភាពអាចយកជាការ។
ប្រភពបានបញ្ជាក់ថា នៅរាល់ជាន់នីមួយៗ ក្នុងពន្ធធនាគារមានបំពាក់នូវទីតាំង ដើម្បីបញ្ជាទិញ មានប្រមូលផ្តុំដោយផលិតផលចំនួន ២០០ ស្ថិតក្នុង ៦៨ ប្រភេទផ្សេងពីគ្នា។ ដើម្បីចូលទិញបាន អ្នកទោសត្រូវ Log In ចូលគណនី ដោយវាយបញ្ចូលកូដសម្ងាត់ ឬប្រើប្រាស់ប្រព័ន្ធស្កេនខ្ចៅដៃ។


អ្នកទោសម្នាក់ៗអនុញ្ញាតឲ្យទិញបាន ១ ដងក្នុងមួយខែ ដោយប្រើប្រាស់ពេល ១៥ នាទី ហើយតាមការព្យាករណ៍ជា មធ្យមអ្នកទោសម្នាក់ចាយក្បែរ ៣០០ យន់ឬខ្ទង់ ៤៣ ដុល្លារ សម្រាប់ការបញ្ជាទិញមួយនេះ។ ជាការអភិវឌ្ឍដ៏ទំនើបមួយ ខុសពីអតីតកាលដែលអ្នកទោស គ្រប់រូបត្រូវសរសេរទំនិញដែលខ្លួនត្រូវការ លើក្រដាសមួយនិងផ្ញើបន្តទៅប្រធានគុក ដែលមើលទៅរាងស្មុគស្មាញបន្តិច ៕

