ព័ត៌មានអន្តរជាតិ

កុំធ្វើទឹកមុខខ្លាំងពេក អាចបង្កឲ្យមានស្នាមជ្រីវជ្រួញ ប៉ះពាល់ដល់សម្រស់

ការសម្តែងទឹកមុខខ្លាំងពេក ខណៈដែលអ្នកកំពុងនិយាយ អាចបង្កឲ្យមានស្នាមជ្រីវជ្រួញ ច្រើននៅលើផ្ទៃមុខ ព្រោះអ្នកជំនាញខាងស្បែក បានបង្ហាញឲ្យដឹងថា ការបង្ហាញទឹកមុខ ក្នុងពេលនិយាយ មិនថាជាការញញឹម ជ្រួញបរិវេណថ្ងាស់ ឬជ្រួញចិញ្ចើម នោះទេ សុទ្ធតែមានចំនែកធ្វើឲ្យស្បែកមុខជ្រីវជ្រួញ។ ហើយបើសិនអ្នកធ្វើបែបនេះ ជាញឹកញាប់ នោះវានឹងធ្វើឲ្យមានស្បែក មុខជ្រីវជ្រួញកាន់តែខ្លាំង។

ហេតុនេះអ្នកគួរកាត់បន្ថយ ការបញ្ចេញទឹកមុខ ក្នុងខណៈពេលកំពុងនិយាយ ។
វិធីងាយៗ គឺខណៈដែលអ្នកកំពុង និយាយទូរស័ព្ទ អ្នកគួរបិទបង់ស្អិត នៅបរិវេណចន្លោះចិញ្ចើម ព្រោះការធ្វើបែបនេះ ធ្វើឲ្យអ្នកដឹងខ្លួននៅពេលណា ដែលអ្នកជ្រួញចិញ្ចើម ។

ក្រៅពីនេះ ចំពោះបរិវេណ ដែលមានស្នាមជ្រីវជ្រួញ អ្នកគួរលាបក្រេម រ៉េទីណុល Retanol ជាប្រចាំ ដើម្បីឲ្យស្បែក បរិវេណនោះ រាបស្មើជាងមុន ។ ពិសេសត្រូវលាបក្រេម ការពារកម្តៅថ្ងៃ ព្រមទាំងក្រេម ដែលមានសមាសធាតុផ្សំ peptid នៅពេលយប់ដើម្បីជួយឲ្យស្នាមជ្រីវជ្រួញថយចុះ ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top