វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វត្តបុរាណ Pho Quang ជាតំបន់បេតិកភណ្ឌវប្បធម៌ជា តិដែលមានអាយុកាលប្រហែល ៨០០ ឆ្នាំនៅខេត្ត Phu Tho ភាគខាងជើង បានឆាបឆេះបំផ្លាញទាំងស្រុងកាលពីថ្ងៃពុធ។
ផ្សែងហុយចេញពីសាលធំ នៃវត្តនៅម៉ោងប្រហែល ១០ ព្រឹក ហើយភ្លើងបានឆាបឆេះសាលនេះក្នុងរយៈពេលប៉ុន្មាននាទី។ អ្នកស្រុករាប់រយនាក់ បានព្យាយាមពន្លត់ភ្លើង ដោយទឹកតែមិនបានសម្រេច។
ប៉ូលីសស្រុក Lam Thao បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ៥ គ្រឿង និងមន្រ្តីជាច្រើននាក់ទៅកន្លែងកើតហេតុនៅម៉ោង ១០ និង ៣០ នាទីថ្ងៃត្រង់ ភ្លើងបានរលត់ទៅវិញ ប៉ុន្តែរចនាសម្ព័ន្ធ នៃសាលធំភាគច្រើនត្រូវបានបំផ្លាញ។
វត្ត Pho Quang ត្រូវបានទទួលស្គាល់ថា ជាតំបន់បេតិកភណ្ឌវប្បធម៌ជាតិក្នុងឆ្នាំ ១៩៨០។ វត្តនេះមានផ្ទុកនូវសារីរិកធាតុ និងវត្ថុបុរាណដ៏មានតម្លៃជាច្រើន ជាពិសេសថ្មើរជើងដែលមានរាងដូចផ្កាឈូកពីរាជវង្ស Tran (១២២៥ ដល់ ១៤០០ ) មានចម្លាក់ដ៏ប្រណិតត្រូវបានប្រកាសជាសម្បត្តិជាតិក្នុងឆ្នាំ២០២១។
យោងតាមគណៈកម្មាធិការ ប្រជាជនឃុំ Xuan Lung បាននិយាយថា ព្រះពុទ្ធបដិមាធ្វើពីដីឥដ្ឋ និងឈើចំនួន ២៧ អង្គ និងគ្រឿងសង្ហារិមរបស់វត្ត ទាំងមូលត្រូវបានខូចខាត។ ការប៉ាន់ប្រមាណដំបូងបានធ្វើឲ្យខូចខាតផ្នែកហិរញ្ញវត្ថុប្រហែល ២៥ ពាន់លានដុង (៩៨៥,០០០ ដុល្លារអាមេរិក) ៕