ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ByteDance ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok គឺជាអ្នកមានបំផុតរបស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនចំនួន ៤៩.៣ ពាន់លានដុល្លារ។
លោក Zhang អាយុ 41 ឆ្នាំដែលបានលាលែងពីតំណែង ជានាយកប្រតិបត្តិនៃ ByteDance ក្នុងឆ្នាំ ២០២១ ក្លាយជាបុគ្គលទី១៨ ត្រូវបានក្លាយជាមហាសេដ្ឋីបំផុត របស់ប្រទេសចិនក្នុងរយៈពេល ២៦ ឆ្នាំចាប់តាំងពី Hurun China Rich List ប្រចាំឆ្នាំត្រូវបានចេញ ផ្សាយជាលើកដំបូង។
នេះបើយោងតាមបញ្ជីប្រចាំឆ្នាំ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា លោកបានវ៉ាដាច់មហាសេដ្ឋី ទឹកដបលោក Zhong Shanshan បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ ខណៈ ទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះ ២៤ ភាគរយមកនៅត្រឹម ៤៧.៩ ពាន់លានដុល្លារ ។
ទោះបីជាមានការតស៊ូផ្លូវច្បាប់លើអាមេរិករបស់ខ្លួនក៏ដោយ។ Hurun បាននិយាយថា ទ្រព្យសម្បត្តិ ប្រាក់ចំណូលសកលរបស់ ByteDance បានកើនឡើង ៣០ ភាគរយកាលពីឆ្នាំមុន ដល់ ១១០ ពាន់លានដុល្លារ ដែលជួយជំរុញទ្រព្យសម្បត្តិផ្ទាល់ ខ្លួនរបស់លោក Zhang ។
បុរសជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជី គឺលោក Pony Ma ជាស្ថាបនិកក្រុមហ៊ុន Tencent ខណៈ លោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings បានធ្លាក់មកចំណាត់ ថ្នាក់ទី ៤ ពីទី៣កាលពីឆ្នាំមុន សូម្បីតែវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិចដែលផ្តោតលើការបញ្ចុះតម្លៃ របស់ក្រុមហ៊ុនគឺ Pinduoduo និង Temu នៅតែបន្ត។
ចំនួនមហាសេដ្ឋីស្ថិតនៅក្នុងបញ្ជីបានធ្លាក់ចុះពី ១៤២ ទៅ ៧៥៣ នាក់ ដែលធ្លាក់ចុះជាងមួយភាគបីធៀបនឹងកំពូលឆ្នាំ ២០២១ ។ លោក Rupert Hoogewerf ប្រធាន Hurun Report បាននិយាយថា សេដ្ឋកិច្ច និងទីផ្សារភាគហ៊ុន របស់ប្រទេសចិន មានឆ្នាំដ៏លំបាកមួយ។
លោកបានបន្ថែមថា ការធ្លាក់ចុះយ៉ាងខ្លាំង នៃទ្រព្យសម្បត្តិ គឺបានមកពីវិស័យ អចលនទ្រព្យរបស់ប្រទេសចិន ខណៈគ្រឿងអេឡិចត្រូនិកកំពុងកើនឡើង យ៉ាងឆាប់រហ័ស ដោយស្ថាបនិក Xiaomi លោក Lei Jun បន្ថែម ៥ ពាន់លានដុល្លារដល់ទ្រព្យ សម្បត្តិរបស់លោកនៅឆ្នាំនេះ។
លោក Hoogewerf ជាប្រធានក្រុមអ្នកស្រាវជ្រាវក្នុងបញ្ជីនេះបាននិយាយថា បន្ទះសូឡា អាគុយលីចូម និងក្រុមហ៊ុនផលិត EV មានការប្រកួតប្រជែងខ្លាំង ដោយសារការប្រកួតប្រជែងកាន់តែខ្លាំង ដែលនាំឲ្យមានភាពច្របូកច្របល់ និងការគំរាមកំហែងនៃពន្ធបន្ថែមទៅលើភាពមិនប្រាកដប្រជា ។ អ្នកផលិតបន្ទះសូឡាបានឃើញទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ចុះដល់ទៅ ៨០ភាគរយពីកំពូលឆ្នាំ ២០២១ ខណៈ អ្នកផលិតថ្ម និង EV បានធ្លាក់ចុះពាក់កណ្តាល និងមួយភាគបួនរៀងៗខ្លួន៕