ព័ត៌មានអន្តរជាតិ

បុរសឥណ្ឌាម្នាក់ ត្រូវចាប់ខ្លួនពីបទរត់ពន្ធពេជ្រ ៧០០គ្រាប់ នៅអាកាសយានដ្ឋានហូជីមិញ

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ ដែលចុះចត នៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ ត្រូវបានចាប់ខ្លួនពីបទនាំយកពេជ្រជាង ៧០០ គ្រាប់លាក់ក្នុងប្រអប់មួយ ។

បុរសនេះត្រូវបានប៉ូលីស ទីក្រុងហូជីមិញឃាត់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីស៊ើបអង្កេតពីបទ ដឹកជញ្ជូនទំនិញ ខុសច្បាប់ឆ្លងព្រំដែន ។ កន្លងមក ប៉ូលិសប្រឆាំងអំពើពុករលួយនៅទីក្រុងហូជីមិញ បានរកឃើញសញ្ញា នៃចិញ្ចៀនរត់ពន្ធពេជ្រ តាមអាកាសយានដ្ឋាន Tan Son Nhat ។ គ្រាប់ពេជ្រនៅទីបំផុត នឹងត្រូវលក់ទៅឲ្យហាងនានា ក្នុងទីក្រុងហូជីមិញ។

អាជ្ញាធរបាននិយាយថា កាលពីថ្ងៃទី២៣ ខែតុលា ប៉ូលីស និងគយអាកាសយានដ្ឋាន បានធ្វើការត្រួតពិនិត្យលើវ៉ាលីស របស់បុរស ដែលចូលមកប្រទេស វៀតណាម ពីប្រទេសឥណ្ឌា ក្នុងប្រអប់ដែកមួយ អាជ្ញាធរបានរកឃើញ ថង់តូចៗជាច្រើន ក្នុងនោះ មានពេជ្រជាង ៧០០ គ្រាប់។

បុរសនោះបានសារភាពថា ខ្លួនបានយកពេជ្រ ទៅលក់នៅប្រទេសវៀតណាម ។ តម្លៃប៉ាន់ស្មានរបស់ពួកគេគឺ រាប់សិបពាន់លានដុងវៀតណាម (១ ពាន់លានដុង ស្មើនឹង ៣៩,៥១០ ដុល្លារ)៕

Most Popular

To Top