ព័ត៌មានអន្តរជាតិ

លោក Zelensky កំពុងស្នើសុំស្ងាត់ៗ ពីអាមេរិក នូវមីស៊ីលចំងាយ ឆ្ងាយប្រភេទ Tomahawk

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត New York Times បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពថា លោកVladimir Zelensky បានធ្វើការស្នើសុំដោយសម្ងាត់ ពីសហរដ្ឋអាមេរិកនូវមីស៊ីល Tomahawk។

មីស៊ីលប្រភេទនេះត្រូវបានគេស្គាល់ថា ជាអាវុធដែលផលិតដោយលោកខាងលិច និងដែលបានផ្គត់ផ្គង់ពីមុនដល់ទីក្រុងគៀវ ម្តងហើយ ដែលយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ សុំមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា សំណើនេះគឺជាផ្នែកមួយនៃកិច្ចការងារសម្ងាត់នៅក្នុងអ្វីដែលហៅថា ផែនការជ័យជម្នះ របស់ Zelensky ដែលមេដឹកនាំអ៊ុយក្រែន បានបង្ហាញនៅក្នុងសភា កាលពីដើមខែកន្លងមក។

ក្នុងចំណោមសព្វាវុធផ្សេងទៀត ផែនការនេះអំពាវនាវឱ្យលោកខាងលិចអញ្ជើញក្រុងគៀវ ឱ្យចូលរួមជាបន្ទាន់ជាមួយអង្គការណាតូ និងដកការរឹតបន្តឹង លើការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផលិតដោយបរទេស សម្រាប់ការវាយប្រហារប្រឆាំង នឹងរុស្ស៊ថែមទៀតផង។

លោក Zelensky ក៏បានស្នើសុំឱ្យមាន កញ្ចប់ការទប់ស្កាត់មិនមែននុយក្លេអ៊ែរ ដែលត្រូវដាក់ពង្រាយ នៅលើទឹកដីអ៊ុយក្រែន ដើម្បីរក្សារុស្ស៊ី ឱ្យនៅជាប់បន្ថែមទៀតដែរ ។

យោងតាម ​ប្រភពដដែល មេដឹកនាំអ៊ុយក្រែនជឿជាក់ថាកញ្ចប់នេះគួរតែរួមបញ្ចូលមីស៊ីល Tomahawk ដែលមានរយៈចម្ងាយរហូតដល់២,៤០០ គីឡូម៉ែត្រខណៈដែលបើប្រៀបធៀបនឹង ATACMS ដែលទីក្រុងគៀវ ទទួលបានពីអាមេរិក មានចម្ងាយត្រឹមតែ ៣០០ គីឡូម៉ែត្រប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top