ក្រុមអ្នកវិទ្យាសាស្រ្ត នៃមហាវិទ្យាល័យហ្វ្លរីដា និងប្រាស្តា បានបង្ហាញនូវការព្រួយបារម្ភថា សីតុណ្ហភាពពិភពលោក ដែលមានកើនឡើង ខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ អាចជាមូលហេតុធ្វើឲ្យមនុស្ស មានកំពស់ទាបជាងមុន ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សីតុណ្ហភាពភពផែនដី ដែកបានកើនឡើង ខ្ពស់រយៈពេលចុងក្រោយនេះ ពាក់ព័ន្ធទៅនឹងទំហំខ្លួន របស់ពពួកថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះដូចជាសត្វសេះ ដែលមានទំហំខ្លួនតូចជាងមុន តាមរយៈការសិក្សាអំពីការវិវឌ្ឍន៍ ទំហំខ្លួនរបស់សត្វសេះ នៅយុគសម័យកាលពី៥៦លានឆ្នាំមុន ។
មន្ត្រីនៃសារមន្ទីរ ប្រវត្តិធម្មជាតិរដ្ឋហ្វ្លរីដា បានឲ្យដឹងថា ទំហំខ្លួនរបស់សត្វសេះបានរួមតូច នៅពេលសីតុណ្ហភាព បានកើនឡើង ហើយអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលនោះ វាបានរីកធំឡើងវិញ នៅពេលដែលមាន សីតុណ្ហភាពត្រជាក់ ។
ជាមួយមួយគ្នានេះដែរ កាលដែរសីតុណ្ហភាព ភពផែនដីកើនឡើងខ្ពស់ នាពេលបច្ចុប្បន្ន ក៏អាចនាំឲ្យមានផលប៉ះពាល់ ដលើសត្វចិញ្ចឹមកូនដោយទឹកដោះ និងអាចធ្វើឲ្យមនុស្ស រួញតឿជាងមុនបាន ។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការកត់សម្គាល់ថា សត្វសេះធ្លាបមរួញតឿ រហូតដល់មានទំហំស្មើនឹងសត្វសុនខតូចមួយ ហើយពួកគេក៏មិនយល់ច្បាស់ ដែរថា ហេតុអ្វីបានជាសីតុណ្ហភាព របស់ពិភពលោក បែរជាបណ្តាលឲ្យមានទំហំ រាងកាយមានការប្រែប្រួលបានទៅវិញ ។
ការសិក្សាទៅលើហ្វូស៊ីលបុរាណ បានបង្ហាញឲ្យឃើញថា សត្វសេះបានថយទំហំពីទម្ងន់ ៦គីឡូក្រាម រញតឿនៅសល់ទំហំប៉ុនសត្វឆ្មា គឺប្រមាណ ៤, ៣គីឡូក្រាម ក៏ប៉ុន្តែវាបានកើនឡើងមាឌពី ៥ ទៅ ៧គីឡូក្រាមវិញនៅក្នុងអំឡុងពេល ៤៥ ០០០ឆ្នាំក្រោយ ។