វិចិត្រករ Jason deCaires Taylor ត្រូវបាកគេស្គាល់សំរាប់រូបចម្លាក់ ដ៏ស្រស់ស្អាតអស្ចារ្យ បន្ទាប់មក គាត់ក៏បានបង្កើតស្នាដៃដ៏ពិសេសវិសាលមួយទៀត ដោយគាត់បានឆ្លាក់រូបចំលាក់ ហើយយកទៅ ដាក់នៅក្រោមសមុទ្រ ដោយគាត់មានសេចក្តីសង្ឈឹមថា ការច្នៃប្រឌិតរបស់គាត់ និងជួយការពារទីជំរក សម្រាប់ជីវិតនៅក្នុងសមុទ្រ ព្រមទាំងជួយថែរក្សា ពពួកផ្កាថ្មដ៏មានតម្លៃលើសលុបផងដែរ។
យោងទៅតាមរូបភាពដែលត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះនៅក្នុងគេហទំព័រ Facebook របស់គាត់បានឲ្យដឹងថា បច្ចុប្បន្ន លោក Taylor កំពុងតែធ្វើការនៅក្រុមការងារមួយនៃគំរោង ការរចនាផ្ទះជាយក្រុង ដែលគំរោងនេះត្រូវបានគេធ្វើឡើងដើម្បីថែរក្សា ការពារទីជំរករបស់ជីវិតនៅក្នុងទឹក។
លោក Taylor បានចាប់ផ្តើមជីវិត របស់គាត់ជាវិចិត្រករខាងផ្នែកបរិស្ថាននៅក្នុង Grenada ឆ្នាំ ២០០៦។ នៅក្នុងគំរោងនេះផងដែរ គាត់បានពន្លិចរូបចម្លាក់ចំនួន ៦៥រូប ទៅក្រោមបាតសមុទ្រ នៃឈូងសមុទ្រ Moilinere ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីការចូលរូមថែរក្សាពពួកផ្កាថ្មរបស់ពិភពលោក ។ ការងាររបស់គាត់នេះបានធ្វើឲ្យមនុស្សម្នាជាច្រើនមានការចាប់អារម្មណ៍ ហើយបានធ្វើឲ្យសារមន្ទីរក្រោមទឹកដ៏ធំរបស់គាត់ មានការីកចំរើនយ៉ាងខ្លាំង ដោយក្រោយមក រូបចំលាក់ក្រោមទឹករបស់គាត់បានកើនឡើយរហូតដល់ ៥០០រូបហើយ ។
ដោយ៖ ហង្ស សុបញ្ញា