ព័ត៌មានអន្តរជាតិ

តើអ្នកជឿទេថា មានត្រីដូហ្វីន ពណ៌ផ្កាឈូក?

យោងតាមគេហទំព័រ National Geographic បានឲ្យដឹងថា ត្រីដូហ្វីនច្រមុះមូល ពណ៌ផ្កាឈូកស្រាល កំពុងតែកក្រើកនៅក្នុង បណ្តាញព័ត៌មានសង្គម នៅក្នុងសប្តាហ៍នេះ ។

ត្រីដូហ្វីនដ៏គួរឲ្យស្រលាញ់នេះ ត្រូវបានក្រុមនាវាចរណ៍ប្រទះឃើញនៅទន្លេ Calcasieur របស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០៧។ ក្រោយមកត្រីប្រភេទនេះត្រូវបាន អ្នកវិទ្យាសាស្រ្តយកមកសិក្សាអំពីហ្សែនរបស់វា ដោយបានរកឃើញថា ពណ៌សម្បុររបស់វាត្រូវបានផ្លាស់ប្តូរទៅតាមរដូវ និង បរិស្ថាននៅជុំវិញខ្លួនវា។

ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្តបាននិយាយថាទៀតថា ដូហ្វីនច្រមុះមូលនេះ មានភ្នែកពណ៌ក្រហម និងស្បែកពណ៌ផ្កាឈូកស្រាលដូចជាសត្វជ្រូក ដែលត្រីប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាប្រភេទត្រីដ៏កម្រនឹងបានឃើញ ដោយវាបានបង្ហាញខ្លូនសារជាថ្មីនៅទន្លេ Calcasieur ម្តងទៀតនៅក្នុងសប្តាហ៍នេះ ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top