អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោកបានទិញអចលនទ្រព្យតម្លៃ ៣៥ លានដុល្លារនៅទីក្រុង Austin រដ្ឋ Texas ដើម្បីស្នាក់នៅក្នុងគ្រួសារដ៏ធំរបស់លោក រួមមានអតីតភរិយាទំាង ៣នាក់ និងកូនយ៉ាងហោចណាស់ ១១នាក់។
យោងតាមប្រភពដែលដកស្រង់ដោយកាសែត New York Time បានឲ្យដឹងថា ការទិញនេះរួមមានអចលនទ្រព្យ ២កន្លែងនៅជាប់គ្នា គឺវិមានរចនាប័ទ្ម Tuscan ទំហំ ១៤,៤០០ហ្វីតការ៉េ និងផ្ទះដែលមានបន្ទប់គេង ៦ នៅពីក្រោយវា។ ដើម្បីធានាភាពឯកជន លោក Musk បានឲ្យអ្នកលក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានជាច្រើន ហើយបានបង់ប្រាក់រហូតដល់ ៧០ ភាករយលើសពីតម្លៃទីផ្សារ។
លោក Musk មានបំណងឲ្យម្តាយ ២ នាក់នៃកូនរបស់គាត់គឺនាយកប្រតិបត្តិ Neuralink Shivon Zilis និងតារាចម្រៀង Grimes រស់នៅលើអចលនទ្រព្យនេះ។ ការរៀបចំនេះមានគោលបំណងអនុញ្ញាតឲ្យមានការគ្រប់គ្រងពេលវេលាកាន់តែប្រសើរជាមួយកូនរបស់គាត់ និងជំរុញទំនាក់ទំនងរវាងពួកគេ។
លោកបើកចំហសម្រាប់ការសួរសុខទុក្ខពីភរិយាដំបូងរបស់លោក គឺលោកស្រី Justine Musk អាយុ ៥២ឆ្នាំ និងកូនពេញវ័យរបស់ពួកគេ ពួកគេមិនមែនជាអាទិភាពក្នុងផែនការរស់នៅនោះទេ។ ទោះជាយ៉ាងណាក៏មានគេនិយាយថានឹងមានកន្លែងសម្រាប់ពួកគេប្រសិនបើពួកគេចង់ទៅលេង៕