ព័ត៌មានអន្តរជាតិ

មូលហេតុអ្វីបានជា ក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាអំពីអវអាកាស?

Xinhua

ជាក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអវកាស មានតូនាទី សិក្សាស្រាវជ្រាវ និងដោះស្រាយចម្ងល់ របស់មហាជនទូទៅ អំពីអ្វីដែលបានកើតឡើងនៅ ក្នុងចក្រវាឡដ៏ធំធេងនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ត្រូវយល់ដឹងអំពីមនុស្ស និងការវិវត្តន៍របស់មនុស្សនៅក្នុង ចក្រវាឡនេះផងដែរ ។

ជាក់ស្តែង ការស្រាវជ្រាវវិទ្យាសាស្រ្ត មិនត្រឹមតែបានធ្វើឲ្យមនុស្សស្វែងយល់ និង យល់ដឹងអំពីភពផែនដីប៉ុណ្ណោះទេ គឺថែមទាំងអាចឲ្យពួកយើងបានដឹង អំពីការវិវត្តន៍របស់ភពទាំង៨ទៀតនៃប្រព័ន្ធព្រះអាទិត្យ ព្រមទាំង វត្ថុអវកាសដទៃទៀត ដ៏គួរឲ្យចាប់អារម្មណ៍ ។

ជាមួយគ្នានេះដែរ ពួកយើងអាចដឹងថា ភពទាំងអស់ ផ្ទុកទៅដោយទឹក និង ឧស្ម័នមេតាន ដោយសារតែក្រុមអ្នកវិទ្យា សាស្រ្ត បានបង្កើតមនុស្សយន្តអវកាស និងបច្ចេកវិទ្យាវិទ្យាសាស្រ្តទំនើបៗ ដើម្បីទៅសិក្យានៅក្នុងគោចរ លំហអាកាស របស់ភពនីមួយៗដែលមានចំងាយប្រហែល ២២៥លានគីឡូម៉ែត្រពីគ្នា។

មួយវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្ត បានបង្ហាញឲ្យយើង បានស្គាល់នូវទ្រង់ទ្រាយរបស់ភពនីមួយៗ និង ក្រុមកាឡាក់ស៊ី តាមរយៈរូបភាពជាច្រើន ដែលទទួលបានពីយានអវកាស និងបច្ចេកវិទ្យា នៃកែវយឺតអវកាស ផងដែរ ដែលនេះ គឺជាសមិទ្ធផលដ៏ល្អប្រសើរមួយដែល ក្រុមអ្នកវិទ្យាសាស្រ្តបានខិតខំប្រឹងប្រែងកន្លងមក។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top