VIENNA៖ កាលពីថ្ងៃអាទិត្យ ប្រទេសចំនួន៨ នៃក្រុមប្រទេសផលិត ប្រេងអង្គការ OPEC + បានប្រកាសឲ្យដឹងថា ដើម្បីបន្តកាត់បន្ថយទិន្នផល ដោយស្ម័គ្រចិត្តរបស់ពួកគេរយៈពេល១ ខែដោយជំរុញឱ្យមានការ កាត់បន្ថយរហូតដល់ចុងខែធ្នូ ដើម្បីឆ្លើយតបទៅនឹង តម្លៃប្រេងដែលកំពុងធ្លាក់ចុះ ។
អង្គការ OPEC+ រួមមានអង្គការ នៃប្រទេសនាំចេញប្រេង ហៅកាត់ (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ ប្រទេសចំនួន៨ដែលចូលរួមក្នុងការកាត់បន្ថយ ទាំងនេះរួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ សហភាពអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់អង្គការ OPEC បានបញ្ជាក់ថា ប្រទេសទាំងនេះ បានយល់ព្រមបន្ត ការកែសម្រួលផលិតកម្ម ដោយស្ម័គ្រចិត្តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន២,២ លានបារ៉ែលក្នុង១ថ្ងៃ សម្រាប់រយៈពេល១ខែ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤ ។
បណ្តាប្រទេសនានាក៏ បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការ “សម្រេចបាននូវការ អនុលោមភាព ពេញលេញ” ជាមួយនឹងគោលដៅ ផលិតកម្មរបស់ពួកគេ និងដើម្បីទូទាត់ សងសម្រាប់ការផលិត លើសណាមួយនៅក្នុង ខែកញ្ញា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរកាលពីខែកញ្ញា នៅគ្រាដែលប្រទេសទាំង៨ បានពន្យារការកាត់បន្ថយ ផលិតកម្មដោយស្ម័គ្រចិត្ត ដែលដើមឡើយត្រូវផុត កំណត់នៅចុងខែកញ្ញា ដោយរយៈពេល២ខែបន្ថែមទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា