មនុស្សភាគច្រើន តែងមានបញ្ហាស្នាមជាំខ្មៅ រឹងត្រង់បរិវេណក្បាលជង្គង់ និងកែងដៃ ប៉ុន្តែអ្នកអាចបន្ថែមភាពសផូរផង់ដល់ក្បាលជង្គង់ កែងដៃ រួមទាំងកែងជើងបាន ។ តើគួរធ្វើបែបណា ដើម្បីកម្ចាត់បញ្ហាអស់ទាំងនេះ?
ដើម្បីបំបាត់ស្នាមជាំខ្មៅនៅកែងដៃ និងក្បាលជង្គង់របស់អ្នក អ្នកគូរតែយកថ្នាំដុសធ្មេញត្រឹមតែ២ស្លាបព្រាកាហ្វេមកបំពោកលើក្បាលជង្គង់ និងកែងដៃរបស់អ្នក ដោយការលាបឲ្យសព្វបរិវេណដែលមានស្នាមជាំខ្មៅទាំងនោះ។
បន្ទាប់មកអ្នកគួរទុកវាចោលចំនួន ៥នាទី រួចទើបលាងចេញដោយទឹកស្អាត។
អ្នកគួរតែធ្វើបែបនេះ ១០ថ្ងៃម្តង នោះពេលនោះអ្នកនឹងយល់ឃើញថា ក្បាលជង្គង់ ឬកែងដៃរបស់អ្នកនឹងស្អាត មិនមានភាពក្រើមឬក្រិន ឬមានស្នាមជ្រីវជ្រួញឡើយ។
ដោយ៖ ហង្ស សុបញ្ញា