ព័ត៌មានអន្តរជាតិ

រដ្ឋអាហ្រ្វិក បង្ក្រាបការរួមភេទ នៅកន្លែងធ្វើការ បន្ទាប់ពីបែកធ្លាយ វីដេអូអាសអាភាស

RT News

អាហ្រ្វិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាធារណរដ្ឋអេក្វាទ័រហ្គីណេ បានបញ្ជាឲ្យដំឡើងកាមេរ៉ាឃ្លាំមើល ក្នុងការិយាល័យរដ្ឋាភិបាល ជាការឆ្លើយតបទៅនឹងរឿងអាស្រូវ ពាក់ព័ន្ធនឹងមន្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានថតវីដេអូរាប់រយ ដែលខ្លួនលោកកំពុង រួមភេទជាមួយស្ត្រី។

លោក Teodoro Nguema Obiang Mangue អនុប្រធានាធិបតី នៃប្រទេសអាហ្រ្វិក កណ្តាលបាន និយាយកាលពីថ្ងៃអង្គារថា វិធានការនេះធ្វើឡើងដើម្បីធានាថា មន្ត្រីសាធារណៈគោរពតាមច្បាប់ និងដើម្បីប្រយុទ្ធប្រឆាំង នឹងអាកប្បកិរិយាមិនសមរម្យ និងខុសច្បាប់។

កាលពីសប្តាហ៍មុន វីដេអូ អាសអាភាសប្រហែល ៤០០ ឈុតបង្ហាញពីលោក Baltasar Ebang Engonga នាយកទីភ្នាក់ងារស៊ើបអង្កេត ហិរញ្ញវត្ថុជាតិ របស់សាធារណរដ្ឋអេក្វាទ័រ ហ្គីណេបានរីករាលដាល នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម ។ លោក Engonga ជាសាច់ញាតិរបស់ប្រធានាធិបតីរបស់ប្រទេសនេះ ត្រូវបានចាប់ខ្លួនថា បានរួមភេទដោយ មិនបានការពារជាមួយនឹង ស្ត្រីជាច្រើននាក់ រួមទាំងប្រពន្ធរបស់មន្ត្រីល្បីៗ ផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ឈុតខ្លះត្រូវបានថត ក្នុងការិយាល័យរបស់លោក ហើយអ្នកស៊ើបអង្កេត សាធារណៈ ត្រូវបានគេរាយការណ៍ថា បានរកឃើញវីដេអូ នៅលើកុំព្យូទ័រ របស់លោកក្នុងអំឡុង ពេលស្វែងរកជាផ្នែកមួយ នៃការស៊ើបអង្កេតអំពើពុករលួយ ៕

Most Popular

To Top